លោក ហ៊ុន សែន អះអាងថា ក្រុមសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះ ចាញ់កលឧបាយ លោក សម រង្ស៊ី ដែលព្យាយាមរៀបចំរដ្ឋប្រហារ។
នៅថ្ងៃសុក្រនេះ ចៅក្រមស៊ើបសួរបានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតករណីលោក កឹម សុខា។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីក្រោយពីមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការសម្រាលលក្ខខណ្ឌនៃការតាមដានតាមផ្លូវតុលាការ ដោយឱ្យលោករួចផុតពីការឃុំឃាំងក្នុងផ្ទះ។
លោក Jim Risch និងលោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចាប់ផ្តើមការខំប្រឹងប្រែងដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់បានទទួលការអនុម័តឲ្យបានឆាប់រហ័សដែលនឹងតម្រូវឲ្យសហរដ្ឋអាមេរិកពិនិត្យមើលការធ្វើពាណិជ្ជកម្មពិសេសជាមួយទីក្រុងហុងកុង។
ជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យហើយមនុស្សពីរនាក់ទៀតឋិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្រោយមានការបាញ់កាំភ្លើងក្នុងវិទ្យាល័យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា បានចោទសំណួរជាថ្មីអំពីឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីអនុញ្ញាតឱ្យអ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងវិលត្រឡប់របស់
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ឲ្យដឹងថា សេរីភាពសារព័ត៌មានរបស់កម្ពុជាថ្នាក់ចំណាត់ថ្នាក់ពី១៤២ ទៅ១៤៣ ក្នុងចំណោម ១៨០ប្រទេស។
លោក សម រង្ស៊ីថា ខ្លួនបានខកខានជើងយនុ្តហោះទៅទីក្រុងហ្សាការតា តែមិនបានបញ្ជាក់ពីមូលហេតុ។
លោក ហ៊ុន សែន បាននិយាយថា សកម្មជនគណបក្សប្រឆាំងជាង ៧០ នាក់ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំដើម្បីប្រយោជន៍នៃការបង្រួបបង្រួមជាតិ។ លោកបានបន្ថែមថា សកម្មជនទាំងនោះបានចាញ់បោកលោក សម រង្ស៊ី។
នាយករដ្ឋមន្ត្រីខ្មែរអះអាងថា លោកមានសិទ្ធិត្រឹមតែស្នើឲ្យអ្នករងការចោទប្រកាន់ទាំងនោះ បានស្ថិតនៅក្រៅឃុំតែប៉ុណ្ណោះ ចំណែកឯការណ៍ដែលពួកគេត្រូវបានរួចពីបទចោទឬយ៉ាងណានោះ គឺអាស្រ័យលើសេចក្តីសម្រេចរបស់តុលាការ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានទីតាំងនៅក្រុងឡាអេ បានកាត់ទោសអតីតមេដឹកនាំយោធាប្រទេសកុងហ្គោ លោក Bosco Ntaganda ឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆំាំងមនុស្សជាតិ។ សាលដីកាសម្រេចនេះ កើតឡើងបន្ទាប់ពីការកាត់ក្តីអស់រយៈពេល៤ឆ្នាំ លើមេដឹកនាំយោធាកំពូលរូបនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available