អ្នកជំនាញមើលឃើញថា ព័ត៌មានក្លែងក្លាយផ្តល់ផលអវិជ្ជមាន ដែលអាចឈានទៅដល់ការស្អប់គ្នាហើយត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីវាយប្រហារគូបដិបក្ខយ៉ាងសកម្ម។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធខួបទី៣០ នៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារពិភពលោក នៅរាជធានីភ្នំពេញ។ ក្នុងពិធីនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងជំរុញឲ្យអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កុមារកម្ពុជា។
ក្រុមបាតុករជានិស្សិតនៅទីក្រុងហុងកុងបានព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ក្រុមប៉ូលិស ហើយក្រុមនិស្សិតជិត២០០នាក់ផ្សេងទៀតនៅជាប់គាំងនៅក្នុងសាកលវិទ្យាល័យហុងកុងដែលហ៊ុំព័ទ្ធដោយប៉ូលិសបង្រ្កាបកុបកម្មចាប់តាំងពីថ្ងៃអាទិត្យមក។
ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃចន្ទថា មនុស្ស៣នាក់ត្រូវបានបាញ់សម្លាប់នៅហាងWalmart ក្នុងរដ្ឋ Oklahoma។
លោក ហ៊ុន សែន អះអាងថា ក្រុមសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះ ចាញ់កលឧបាយ លោក សម រង្ស៊ី ដែលព្យាយាមរៀបចំរដ្ឋប្រហារ។
នៅថ្ងៃសុក្រនេះ ចៅក្រមស៊ើបសួរបានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតករណីលោក កឹម សុខា។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីក្រោយពីមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការសម្រាលលក្ខខណ្ឌនៃការតាមដានតាមផ្លូវតុលាការ ដោយឱ្យលោករួចផុតពីការឃុំឃាំងក្នុងផ្ទះ។
លោក Jim Risch និងលោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចាប់ផ្តើមការខំប្រឹងប្រែងដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់បានទទួលការអនុម័តឲ្យបានឆាប់រហ័សដែលនឹងតម្រូវឲ្យសហរដ្ឋអាមេរិកពិនិត្យមើលការធ្វើពាណិជ្ជកម្មពិសេសជាមួយទីក្រុងហុងកុង។
ជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យហើយមនុស្សពីរនាក់ទៀតឋិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្រោយមានការបាញ់កាំភ្លើងក្នុងវិទ្យាល័យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available