Hello VOA៖ ឯករាជ្យភាពតុលាការ រងចំណោទជាថ្មី ក្នុងការវិវត្តនយោបាយចុងក្រោយ
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា បានចោទសំណួរជាថ្មីអំពីឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីអនុញ្ញាតឱ្យអ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី បានស្ថិតនៅក្រៅឃុំ ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ថា៖ «អញ្ចឹង យើងសួរថាឯករាជ្យយ៉ាងម៉េចកើត បើសិនជាតុលាការស្ថិតនៅក្នុងការគ្រប់គ្រងរបស់ស្ថាប័ននីតិប្រតិបត្តិដែលតាមរយៈក្រសួងយុត្តិធម៌ហ្នឹង។ អញ្ចឹង ខ្ញុំឃើញថាកន្លែងហ្នឹង អាចថាជាឧបសគ្គក្នុងការធ្វើឱ្យស្ថាប័នតុលាការខ្លួនឯងហ្នឹង ឯករាជ្យណាស់»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ វិច្ឆិកា ២០១៩)