កម្លាំងប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលករណីនេះបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតក្នុងចំនួនជាច្រើនមិនដែលមានពីមុនមកបង្ហាញការជំទាស់ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ទិវាសិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះនឹងលែងត្រូវបានប្រារព្ធជាថ្ងៃឈប់សម្រាកផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ ស្របពេលស្ថានភាពសិទ្ធិមនុស្សមិនទាន់មានការវិវត្តទៅមុខដោយវិជ្ជមាននៅឡើយទេ។
ពលរដ្ឋហុងកុងចេញទៅបោះឆ្នោតក្រុមប្រឹក្សាសង្កាត់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតនេះត្រូវគេមើលឃើញជាទូទៅថាជាការធ្វើប្រជាមតិលើការតវ៉ាប្រជាធិបតេយ្យរយៈពេលជាង ៥ ខែកន្លងមក។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីស.រ.អា.មិនបានសម្តែងការប្តេជ្ញាអំពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដោយគណបក្សទាំងពីរដែលគាំទ្រដល់ពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងទេ។
វៀតណាមចេញសារាចរណែនាំថ្មីមួយដើម្បីផ្តល់ការការពារស្របច្បាប់ដល់ជនរងគ្រោះនៃការជួញដូរ និងការរំលោភបំពាន។ សារាចរណែនាំចែងច្បាស់ពីសិទ្ធិក្នុងការទទួលបានមេធាវី និងនីតិវិធីដែលមេធាវីត្រូវគោរពតាម។
សកម្មជនជនជាតិភាគតិច Uighurs និងក្រុមអ្នកជំនាញបង្ហាញសុទិដ្ឋិនិយមអំពីគោលជំហររបស់សហរដ្ឋអាមេរិកទៅលើស្ថានភាពដែលកំពុងកើតមានឡើងចំពោះជនជាតិភាគតិច Uighurs នៅប្រទេសចិននិងនៅក្រៅប្រទេស។
អ្នកជំនាញមើលឃើញថា ព័ត៌មានក្លែងក្លាយផ្តល់ផលអវិជ្ជមាន ដែលអាចឈានទៅដល់ការស្អប់គ្នាហើយត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីវាយប្រហារគូបដិបក្ខយ៉ាងសកម្ម។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធខួបទី៣០ នៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារពិភពលោក នៅរាជធានីភ្នំពេញ។ ក្នុងពិធីនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងជំរុញឲ្យអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កុមារកម្ពុជា។
ក្រុមបាតុករជានិស្សិតនៅទីក្រុងហុងកុងបានព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ក្រុមប៉ូលិស ហើយក្រុមនិស្សិតជិត២០០នាក់ផ្សេងទៀតនៅជាប់គាំងនៅក្នុងសាកលវិទ្យាល័យហុងកុងដែលហ៊ុំព័ទ្ធដោយប៉ូលិសបង្រ្កាបកុបកម្មចាប់តាំងពីថ្ងៃអាទិត្យមក។
ព័ត៌មានផ្សេងទៀត
No media source currently available