អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ឲ្យដឹងថា សេរីភាពសារព័ត៌មានរបស់កម្ពុជាថ្នាក់ចំណាត់ថ្នាក់ពី១៤២ ទៅ១៤៣ ក្នុងចំណោម ១៨០ប្រទេស។
លោក សម រង្ស៊ីថា ខ្លួនបានខកខានជើងយនុ្តហោះទៅទីក្រុងហ្សាការតា តែមិនបានបញ្ជាក់ពីមូលហេតុ។
លោក ហ៊ុន សែន បាននិយាយថា សកម្មជនគណបក្សប្រឆាំងជាង ៧០ នាក់ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំដើម្បីប្រយោជន៍នៃការបង្រួបបង្រួមជាតិ។ លោកបានបន្ថែមថា សកម្មជនទាំងនោះបានចាញ់បោកលោក សម រង្ស៊ី។
នាយករដ្ឋមន្ត្រីខ្មែរអះអាងថា លោកមានសិទ្ធិត្រឹមតែស្នើឲ្យអ្នករងការចោទប្រកាន់ទាំងនោះ បានស្ថិតនៅក្រៅឃុំតែប៉ុណ្ណោះ ចំណែកឯការណ៍ដែលពួកគេត្រូវបានរួចពីបទចោទឬយ៉ាងណានោះ គឺអាស្រ័យលើសេចក្តីសម្រេចរបស់តុលាការ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានទីតាំងនៅក្រុងឡាអេ បានកាត់ទោសអតីតមេដឹកនាំយោធាប្រទេសកុងហ្គោ លោក Bosco Ntaganda ឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆំាំងមនុស្សជាតិ។ សាលដីកាសម្រេចនេះ កើតឡើងបន្ទាប់ពីការកាត់ក្តីអស់រយៈពេល៤ឆ្នាំ លើមេដឹកនាំយោធាកំពូលរូបនេះ។
នៅក្នុងការសេចក្ដីសង្កេតចុងក្រោយរបស់ខ្លួនដែលបានធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការលុបបំបាត់ការរើសអើងស្ត្រីបានប្រឆាំងទៅនឹងការយាយី និងការរើសអើងស្ត្រីដែលនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។
ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គត្រូវបានគេបើកដំណើរការកាលពីខែតុលាកន្លងទៅនេះ។ ការណ៍នេះធ្វើឲ្យប្រទេសវៀតណាមមានការព្រួយបារម្ភ ដោយសារតែប្រទេសនេះស្ថិតនៅប៉ែកខាងក្រោមនៃទន្លេនេះ ហើយអាចនឹងរងការគំរាមកំហែងដោយសារតែលំហូរទឹកនៅខាងក្រោម។
នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាឲ្យមានការស៊ើបអង្កេតថាតើករណីរកឃើញសាកសពរបស់មនុស្ស៣៩នាក់ នៅក្នុងរថយន្តកុងតឺណឺនៅក្នុងចក្រភពអង់គ្លេសកាលពីខែមុនជាករណីជួញដូរមនុស្សខុសច្បាប់ចេញពីប្រទេសវៀតណាមឬយ៉ាងណា។
ព័ត៌មានផ្សេងទៀត
No media source currently available