ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្វះ​ស្វែង​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​ក្រុង​ហុងកុង​ឲ្យ​បាន​ឆាប់​រហ័ស


ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​សុក្រ​ទី​១៥ វិច្ឆិកា ២០១៩។
ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​សុក្រ​ទី​១៥ វិច្ឆិកា ២០១៩។

លោក ​Jim Risch​ និង​លោក​ Marco Rubio ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ពួកលោក​បាន​ចាប់​ផ្តើម​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​បាន​ទទួល​ការ​អនុម័ត​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​នឹង​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​មើ​ល​ថា​ តើ​ទីក្រុង​ហុងកុង​គួរតែ​បន្ត​ទទួល​បាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិសេស​ពី​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ទេ។

ច្បាប់​នោះ​នឹង​តម្រូវ​ឲ្យ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​បញ្ជាក់​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្តង​ថា ​ទីក្រុង​ហុងកុង ​មាន​ស្វ័យភាព​គ្រប់​គ្រាន់​ដើម្បី​បន្ត​បាន​ការ​ធ្វើ​ពាណិជ្ជ កម្ម​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​ក៏​នឹង​អនុញ្ញាត​ឲ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ពួក​មន្រ្តី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ក្រុង​ហុងកុង ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​នោះ។

​លោក ​Risch ​និងលោក ​Rubio ​សង្ឃឹម​ថានឹង​ទទួល​បានការ​អនុម័ត​ដ៏​ឆាប់​រហ័សពី​ព្រឹទ្ធ សភា​អំពី​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ក្រុង​ហុងកុង​ដោយ​សំឡេង​ឆ្នោត​តែ​មួយ។

ពួក​សមាជិក​សភា​នឹង​ធ្វើ​ការ​ងារ​មុន​ដំបូង​អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សភា​តំណាង​រាស្រ្ត​និង ​ព្រឹទ្ធសភា​អំពី​ការ​បក​ស្រាយ​នៃ​សេចក្តី​ព្រាង​ច្បាប់​នោះ​មុន​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​លោក​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ​ ដើម្បីចុះ​ហត្ថលេខា​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ឬ​ក៏​វ៉េតូ​ច្បាប់​នោះ។

ការប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​សមាជិកសភា ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​បាតុករ ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ផ្នែក​នានា​នៃ​ទីក្រុង​ដែល​កាន់​កាប់​ដោយ​ចិន​បួន​ថ្ងៃ​ជាប់ៗ​គ្នា​បន្ទាប់​ពី​បាតុកម្ម​អស់​រយៈ​ពេល​ជា​ច្រើន​ខែ៕

XS
SM
MD
LG