ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបាននិយាយថា ពួកគេចង់ឃើញគណបក្សនយោបាយចរចារួបរួមគ្នារកដំណោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីជាប្រយោជន៍រួមសម្រាប់សង្គមជាតិទាំងមូល។
នាក់ទំនងអាមេរិក-កម្ពុជាត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។
ប៉ុន្តែមន្ត្រីជំនាញកម្ពុជាបានសម្រាលការព្រមាននេះ ដោយប្រដូចប្រព័ន្ធអនុគ្រោះ EBA ទៅនឹង «អាវពោងសង្គ្រោះជីវិត» ដែលកម្ពុជានឹងឈប់ប្រើ ដើម្បីបញ្ជាក់ថា កម្ពុជាអាចរស់ដោយគ្មានអាវពោងនេះបាន។
ជាថ្មីម្តងទៀត តុលាការបានប្រកាសលើកពេលចេញសេចក្តីសម្រេចលើសំណើសុំនៅក្រៅឃុំរបស់លោកគង់ រ៉ៃយ៉ា ដែលត្រូវអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននៅមុនមួយថ្ងៃនៃការប្រារព្ធខួបលើកទីបីឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយលោកកែម ឡី កាលពីខែកក្កដាកន្លងទៅ។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភាជាតិឯកបក្សបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន១០នៃច្បាប់ស្តីពីសហជីព។ ក្រុមសហជីពសោកស្តាយ ដែលរដ្ឋសភាមិនបើកការជជែកពិភាក្សាជាមួយអ្នកការពារសិទ្ធិកម្មករជាមុន។
សកម្មជនចាត់ទុកសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនផ្ទុះថាជាកិច្ចព្រមព្រៀងលុបបំបាត់អាវុធដ៏ជោគជ័យបំផុតមួយ។ ការគោរពតាមសន្ធិសញ្ញានេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែចំនួននេះបានកើនឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី Carrie Lam បាននិយាយថា លទ្ធផលនៃការបោះឆ្នោតមូលដ្ឋានដែលបេក្ខជនគណបក្សប្រឆាំង បានឈ្នះអាសនៈដែលត្រូវប្រកួតប្រជែងជិត៩០ភាគរយ អាចជាការឆ្លុះបញ្ចាំងនៃការមិនសប្បាយចិត្តជាមួយរដ្ឋបាលរបស់លោកស្រី ហើយនិងចំណាត់ការរបស់រដ្ឋបាលដល់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
តុលាការថៃថា លោក Thanathorn Juangroongruangkit បានរំលោភច្បាប់ដោយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញព័ត៌មានខណៈដែលកាន់តំណែងនៅក្នុងរដ្ឋសភា ក៏ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់នេះ។
ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃចន្ទបានទាមទារឲ្យក្រុមអាជ្ញាធរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោះលែងអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកពីរនាក់ជាបន្ទាន់។
ការបែកធ្លាយឯកសារសម្ងាត់មួយរបស់រដ្ឋាភិបាលចិនបានលាតត្រដាងអំពីវិធីសាស្រ្តនានាដែលពួកអាជ្ញាធរកំពុងប្រើប្រាស់កម្មវិធីប្រមូលទិន្នន័យសំខាន់ៗដើម្បីដៅនិងចាប់ខ្លួនជនជាតិភាគតិចកាន់សាសនាឥស្លាមប្រមាណ១លាននាក់នៅក្នុងខេត្តស៊ិនជាំង។
កម្លាំងប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលករណីនេះបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតក្នុងចំនួនជាច្រើនមិនដែលមានពីមុនមកបង្ហាញការជំទាស់ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ទិវាសិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះនឹងលែងត្រូវបានប្រារព្ធជាថ្ងៃឈប់សម្រាកផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ ស្របពេលស្ថានភាពសិទ្ធិមនុស្សមិនទាន់មានការវិវត្តទៅមុខដោយវិជ្ជមាននៅឡើយទេ។
ព័ត៌មានផ្សេងទៀត
No media source currently available