ក្រសួងមហាផ្ទៃបានបើកកិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រាចំនួន១៧នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ពលរដ្ឋក្នុងទីក្រុងហុងកុងដែលមិនមែនជាជនជាតិចិនចំនួន ៥ សែន ៨ ម៉ឺននាក់ ដែលភាគច្រើនបានរស់នៅក្នុងទីក្រុងនេះអស់រយៈពេលជាច្រើនជំនាន់មកហើយ ហាក់រក្សាភាពស្ងៀមស្ងាត់ទាក់ទិននឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
កាលពីថ្ងៃសុក្រទីមួយ ខែវិច្ឆិកា កន្លងទៅនេះ ប្រទេសវៀតណាមបានប្រកាសអំពីការចាប់ខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងរឿងក្តីដែលគេសង្ស័យថា ជាករណីជួញដូរមនុស្សឆ្លងដែននៅក្នុងទីក្រុង Essex នៃប្រទេសអង់គ្លេស។
អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យបានជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាធានាដល់សុវត្ថិភាពនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេដោយសារប្រតិបត្តិការយោធា។
អង្គការ NGO-Gender Coordinating Network ដែលការពារសិទ្ធិស្ត្រីបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ខ្លួនបានកត់ត្រាភស្តុតាងដែលទទួលបានពីជនរងគ្រោះមួយចំនួន រួមទាំងក្មេងស្រីបីនាក់ដែលបាននិយាយថា ប៉ូលិសបានរំលោភពួកគេនៅក្នុងផ្ទះពួកគេផងដែរ។
អ្នកវិភាគមួយចំនួនជឿថា ការទទួលការបញ្ជូនជនសង្ស័យពីប្រទេសចិនអាចបង្កប់ន័យថា ចិនអាចចាត់ទុកកោះតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ហើយចិនមិនចាំបាច់មានកិច្ចព្រមព្រៀងបត្យាប័នដែលជាពិធីការទូទៅសម្រាប់ប្រទេសពីរនោះទេ។
ច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមានការតវ៉ាតាំងពីឆ្នាំ២០១៣មក។
ស្របពេលដែលសហភាពអឺរ៉ុបត្រៀមចេញរបាយការណ៍វាយតម្លៃលើកទីពីរអំពីស្ថានភាពកម្ពុជា ក្រោមក្របខណ្ឌអនុគ្រោះពន្ធ EBA ក្រសួងមហាផ្ទៃបានប្រកាសអំពីកិច្ចពិគ្រោះយោបល់មួយជាមួយសង្គមស៊ីវិល ទាក់ទងនឹងវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
សៀវភៅដែលមានចំណងជើងថា “He Promised to Protect Me: A True Story” ឬជាភាសាខ្មែរថា «ក្បត់ពាក្យសន្យា៖ រឿងពិត» បង្ហាញពីបទពិសោធន៍របស់អ្នកនាង តាត ម៉ារីណា ដែលជាជនរងគ្រោះម្នាក់ ដោយសារការជះទឹកអាស៊ីដនៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបទៅនឹងការអំពាវនាវរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ សុំឲ្យអាជ្ញាធរដោះលែងសកម្មជនវ័យក្មេងលោក គង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ ដោយលើកឡើងថាមានតែតុលាការទេ ដែលអាចសម្រេចក្ដីក្ដាំអ្នកទាំងពីរបាន។
ព័ត៌មានផ្សេងទៀត
No media source currently available