ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គត្រូវបានគេបើកដំណើរការកាលពីខែតុលាកន្លងទៅនេះ។ ការណ៍នេះធ្វើឲ្យប្រទេសវៀតណាមមានការព្រួយបារម្ភ ដោយសារតែប្រទេសនេះស្ថិតនៅប៉ែកខាងក្រោមនៃទន្លេនេះ ហើយអាចនឹងរងការគំរាមកំហែងដោយសារតែលំហូរទឹកនៅខាងក្រោម។
នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាឲ្យមានការស៊ើបអង្កេតថាតើករណីរកឃើញសាកសពរបស់មនុស្ស៣៩នាក់ នៅក្នុងរថយន្តកុងតឺណឺនៅក្នុងចក្រភពអង់គ្លេសកាលពីខែមុនជាករណីជួញដូរមនុស្សខុសច្បាប់ចេញពីប្រទេសវៀតណាមឬយ៉ាងណា។
បាតុករម្នាក់បានត្រូវរងរបួសជាទម្ងន់ដោយប៉ូលិសក្រុងហុងកុងកាលពីថ្ងៃចន្ទនៅក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលរីកកាន់តែធំឡើង។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលហៅកាត់ថា ខេមបូចា ដែលទើបតែត្រូវបានបង្កើតឡើងដើម្បីការពារអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជាក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។
ការសម្រេចរបស់តុលាការកើតឡើងតែប៉ុន្មានថ្ងៃមុនពេលសហគមន៍អឺរ៉ុបចេញរបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានិងមួយថ្ងៃបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក សម រង្សី និងក្រុមរបស់លោកបានធ្វើដំណើរមកដល់ប្រទេសម៉ាឡស៊ី។
តាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសិទ្ធិធ្វើដូច្នេះ សម្អាងលើលទ្ធិអនុ្តរជាតិមួយដែលមានឈ្មោះថា៖ “Responsibility to Protect (RtoP)” ឬ «ទំនួលខុសត្រូវក្នុងការការពារ» ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិផ្ទាល់ នៅក្នុងឆ្នាំ ២០០៥។
អាជ្ញាធរបានបង្កើនសន្តិសុខនិងកម្លាំងប្រដាប់អាវុធនៅតាមជាយដែនដែលជាខេត្តជាប់ព្រំដែនថៃ ជាពិសេសដូចជាច្រកបោយប៉ែត និង បណ្តាខេត្តមួយចំនួន ស្របពេលមានការរៀបចំពិធីបុណ្យអំទូក និងអកអំបុកទូទាំងប្រទេសនោះ។
រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ មិនទាន់មានព័ត៌មានថាតើច្រកព្រំដែនប៉ោយប៉ែត នឹងត្រូវបើកឲ្យដំណើរការធម្មតានៅពេលណាទេ។
ព័ត៌មានផ្សេងទៀត
No media source currently available