ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីកន្លែងជាច្រើនកាលពីថ្ងៃអាទិត្យនៅពេលដែលបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានចេញមកតាមផ្លូវនានាដោយបានបំពានការហាមឃាត់ការពាក់ម៉ាសបិទមុខ។
រដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃសុក្រ បានហាមប្រាមប្រជារាស្ត្រមិនឱ្យពាក់ម៉ាស់ នៅក្នុងបាតុកម្មសាធារណៈដោយយកមកប្រើនូវច្បាប់ស្តីពីអំណាចគ្រាមានអាសន្នដែលបានត្រូវបង្កើតឡើងក្នុងសម័យអាណានិគមអង់គ្លេស។
ក្រុមអង្គការនិងស្ថាប័នការពារអ្នកកាសែតនិងសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក បានថ្កោលទោសការសម្រេចរបស់តុលាការភ្នំពេញ ក្នុងការបន្តស៊ើបអង្កេតលើសំណុំរឿងក្ដីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដោយបានអំពាវនាវឱ្យអាជ្ញាធរទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរនាក់នេះ។
អង្គការការពារសិទិ្ធមនុស្ស Human Rights Watch បានឲ្យដឹងថា ភ្នាក់ងារសន្តិសុខរបស់ប្រទេសកេនយ៉ាបានបំពាននិងបណ្តេញប្រជាជននៅក្នុងព្រៃ Mau ដោយខុសច្បាប់។
អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។ អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតុលាការលើកហេតុផលថា សំណុំរឿងនេះ គ្មានភស្តុតាងពេញលេញ និងត្រូវធ្វើការស៊ើបអង្កេតបន្ថែម។ តែ ក្រុមមន្ត្រីសិទ្ធិមនុស្សយល់ថានេះ គឺការសម្រេចមិនសមហេតុផល។
សហគមន៍អន្តរជាតិ រួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញផង ធ្លាប់បានប្រតិកម្មចំពោះការចាប់ខ្លួននិងចោទប្រកាន់លើលោក អ៊ួន ឈិន និងលោក យៀង សុធារិន្ទ ហៅយៀង សុជាមេត្តា និងបានទទូចឲ្យមានការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។
សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់។ អ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ គឺសុំជំនួយពីអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានថា នឹងដាក់ទោសជនណាដែលចូលរួមយុទ្ធនាការដើម្បីគាំទ្រដល់ការធ្វើមាតុភូមិនិវត្តរបស់មេបក្សប្រឆាំងសម រង្ស៊ី ដោយលោកចាត់ទុកថាការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី គឺក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
«ប្រសិនបើរដ្ឋាភិបាលគិតថាខ្លួនបានធ្វើកិច្ចការល្អប្រសើរហើយ វាមានសារៈសំខាន់ក្នុងការឱ្យស្ថាប័នផ្សេងៗទៀត ត្រួតពិនិត្យមើលលើការងារនោះ ដើម្បីឱ្យពួកគេអាចវាយតម្លៃដោយឥតលម្អៀងថា តើរដ្ឋាភិបាលសម្រេចបានសមិទ្ធផលទាំងនោះបានដោយរបៀបណា»។
សកម្មជនសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាគួរតែព្យាយាមអនុវត្តតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺចំណុចស្ដីពីលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌និងការពង្រឹងស្ថាប័ន
«ខ្ញុំគោរពច្រើនដល់អ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន។ ពួកគេបានដឹកនាំប្រទេសកម្ពុជាសម្រេចការរីកចម្រើនដ៏ច្រើន។ [...] ដូចខ្ញុំបានពន្យល់នៅក្នុងអង្គសវនាការពីស្ថានភាពដែលខ្ញុំជួបប្រទះ គឺចំការរបស់ខ្ញុំដែលដាំដុះជិត២០ឆ្នាំ ហើយត្រូវគេរឹបអូសដោយគ្មានដីកាតុលាការ»
ព័ត៌មានផ្សេងទៀត
No media source currently available