ពលរដ្ឋនៅទីក្រុងភ្នំពេញផ្ដល់ទស្សនៈចម្រុះចំពោះការត្រៀមវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។ ពលរដ្ឋខ្លះបង្ហាញការបារម្ភថា នឹងអាចមានស្ថានការណ៍ច្របូកច្របល់កើតឡើង បើមេដឹកនាំបក្សប្រឆាំងរូបនេះ មកដោយគ្មានការធានាសន្តិសុខពីរដ្ឋអំណាចនៅកម្ពុជា។
ទោះជាការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងប្រទេសថៃ បានត្រៀមខ្លួនរៀបចំអមដំណើរប្រធានស្ដីទីនៃអតីតគណបក្សប្រឆាំងនេះ។
កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីលីបង់ Michel Aoun បានសម្តែងបំណងចង់ជួបជាមួយពួកបាតុករដើម្បីពិភាក្សាអំពីដំណោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនិងពន្ធដារត្រូវស្នើថ្មីៗដែលនាំឱ្យមានបាតុកម្មនៅទូទាំងប្រទេស។
ពលរដ្ឋខ្មែរនៅប្រទេសបារំាងគ្រោងនឹងរៀបចំបាតុកម្មមួយនៅថ្ងៃសៅរ៍ក្នុងទីក្រុងប៉ារីសដើម្បីទាមទារឱ្យរដ្ឋាភិបាលបារំាងដែលជាសហប្រធានសន្និសីទប៉ារីសស្តីពីកម្ពុជារៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៨ឆ្នាំមកនេះ។ ពួកគេយល
ស្របពេលដែលរដ្ឋាភិបាលស្ងប់ស្ងាត់ចំពោះខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនបានរៀបចំពិធីមួយដើម្បីរំលឹកខួបនៃកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរប៉ូលិសប្រទេសថៃ បានរារាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិមួយរូប គឺលោកស្រី មូរ សុខហួរ មិនឲ្យចូលប្រទេសខ្លួន។
អ្នកចូលរួមភាគច្រើនសម្ដែងការព្រួយបារម្ភអំពីការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«អនាគតកម្ពុជា គឺពឹងផ្អែកលើការឆ្លើយតបរបស់លោក ហ៊ុន សែន ចំពោះស្ថានការណ៍ ដ៏ផុយស្រួយនេះ។ វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំដែលថាលោក ហ៊ុន សែន ត្រូវចៀសវៀងវិវាទ ហើយជំនួសមកវិញត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១...»។
លោក Julian Hill អ្នកតំណាងរាស្រ្តអូស្រ្តាលី ថ្លែងថា៖ «ឥឡូវនេះវិធានការត្រូវការជាបន្ទាន់ ហើយខ្ញុំសង្ឃឹមថាប្រទេសចម្បងៗដូចជាអូស្ត្រាលី ត្រូវតែប្រកាន់ជំហរដ៏ខ្លាំងប្រឆាំងនឹងការក្តោបអំណាចរបស់ជនផ្តាច់ការនេះ»។
សមាគម «ខេមបូចា» (CamboJA) ផ្ដោតសំខាន់ទៅលើកិច្ចគាំពារនិងការបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មានខ្មែរជំនាន់ក្រោយនិងអ្នកសារព័ត៌មាននៅតាមជនបទ។
អង្គការការពារសិទ្ធិមនុស្ស Human Rights Watch អំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងសកម្មជនសិទ្ធិមនុស្ស។
ព័ត៌មានផ្សេងទៀត
No media source currently available