អង្គការការពារសិទ្ធិមនុស្ស Human Rights Watch អំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងសកម្មជនសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិលមួយក្រុមបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើហិង្សាលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការការពារសន្តិសុខដល់ពលរដ្ឋគ្រប់រូបដែលចូលរួមសកម្មភាពនយោបាយ។
នៅដើមខែតុលា សហគមន៍អាស៊ីអាមេរិកាំងនៅទីក្រុងធំៗចំនួន៥ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការចាប់ខ្លួនជនជាតិខ្មែររស់នៅអាមេរិកដែលមានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មបញ្ជូនទៅកម្ពុជា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំពុងអំពាវនាវឲ្យមានវិធានការបន្ទាន់ដើម្បីដោះស្រាយវិបត្តិភៀសខ្លួនដោយបង្ខំជាសាកល ខណៈដែលចំនួនមនុស្សរត់ភៀសខ្លួនដោយសារសង្គ្រាម គ្រោះធម្មជាតិ និងភាពក្រីក្រកំពុងតែកើនឡើង។
សកម្មជនគណបក្សសង្គ្រោះជាតិរាប់សិបនាក់ ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងមួយចំនួនទៀតបានរត់គេចខ្លួន ក្រោយពីលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញ។ ក្រុមគ្រួសាររបស់សកម្មជនដែលកំពុងគេចខ្លួនបានអះអាងថា ការប្រកាសចាប់ខ្លួនគ្រួសាររបស់ពួកគេ គឺជារឿងអយុត្តិធម៌។
លោក ឈុន វាន អាយុ៣០ឆ្នាំ អតីតជំទប់ទី២ឃុំក្ដីរុន ស្រុកពួកខេត្តសៀមរាប មកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ពីក្រៅប្រទេស លោក ឈុន វាន បានថ្លែងប្រាប់វីអូអេថា
ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងដើម្បីអបអរដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានលើកឡើងថាអតីតអ្នកគាំទ្រនយោបាយទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានសារភាពដោយសារមានសម្ពាធ ហើយពួកគេសារភាពដើម្បីរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ។
នាយករដ្ឋមន្រ្តីនៃប្រទេសអេត្យូពីលោក Abiy Ahmed Ali បានឈះពានរង្វាន់ណូប៊ែលសន្តិភាពសម្រាប់ស្នាដៃនៃកិច្ចប្រឹងប្រែងរបស់លោកក្នុងការបង្កើតសន្តិភាពជាមួយនឹងប្រទេសអេរីទ្រេដែលនៅជិតខាង។
នៅពេលដែលប្រទេសចិន បន្តប្រឈមនឹងការរិះគន់ចំពោះការដាក់សម្ពាធទៅលើទីក្រុងហុងកុងស្តីពីការធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែមានជាបន្តនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានទទួលការគាំទ្រពីប្រទេសអ៊ូហ្គង់ដា។
មន្ត្រីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាបារម្ភថាការចាប់ខ្លួនអ្នកនយោបាយប្រឆាំងនឹងមានជាបន្តទៀតក្នុងពេលខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available