បទសម្ភាសន៍ VOA៖ សកម្មជនសិទ្ធិមនុស្សអាមេរិកថាកម្ពុជាគួរឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សថាជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនតទៅទៀត
សកម្មជនសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាគួរតែព្យាយាមអនុវត្តតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺចំណុចស្ដីពីលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌និងការពង្រឹងស្ថាប័ន ហើយថា រដ្ឋាភិបាលកម្ពុជាគួរតែឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនតែឯកឯងតទៅទៀត។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសលោក Joshua Cooper នាយកវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស ក្រោយពេលដែលលោកបានចូលរួមក្នុងវេទិកាសង្គមស៊ីវិលនៅក្នុងទីស្នាក់ការអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក ជាទីដែលមេដឹកនាំមកពីជុំវិញពិភពលោក បានចូលរួមថ្លែងការណ៍ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤កាលពីសប្ដាហ៍មុន៕