ស្របពេលដែលរដ្ឋាភិបាលស្ងប់ស្ងាត់ចំពោះខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនបានរៀបចំពិធីមួយដើម្បីរំលឹកខួបនៃកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរប៉ូលិសប្រទេសថៃ បានរារាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិមួយរូប គឺលោកស្រី មូរ សុខហួរ មិនឲ្យចូលប្រទេសខ្លួន។
អ្នកចូលរួមភាគច្រើនសម្ដែងការព្រួយបារម្ភអំពីការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«អនាគតកម្ពុជា គឺពឹងផ្អែកលើការឆ្លើយតបរបស់លោក ហ៊ុន សែន ចំពោះស្ថានការណ៍ ដ៏ផុយស្រួយនេះ។ វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំដែលថាលោក ហ៊ុន សែន ត្រូវចៀសវៀងវិវាទ ហើយជំនួសមកវិញត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១...»។
លោក Julian Hill អ្នកតំណាងរាស្រ្តអូស្រ្តាលី ថ្លែងថា៖ «ឥឡូវនេះវិធានការត្រូវការជាបន្ទាន់ ហើយខ្ញុំសង្ឃឹមថាប្រទេសចម្បងៗដូចជាអូស្ត្រាលី ត្រូវតែប្រកាន់ជំហរដ៏ខ្លាំងប្រឆាំងនឹងការក្តោបអំណាចរបស់ជនផ្តាច់ការនេះ»។
សមាគម «ខេមបូចា» (CamboJA) ផ្ដោតសំខាន់ទៅលើកិច្ចគាំពារនិងការបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មានខ្មែរជំនាន់ក្រោយនិងអ្នកសារព័ត៌មាននៅតាមជនបទ។
អង្គការការពារសិទ្ធិមនុស្ស Human Rights Watch អំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងសកម្មជនសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិលមួយក្រុមបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើហិង្សាលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការការពារសន្តិសុខដល់ពលរដ្ឋគ្រប់រូបដែលចូលរួមសកម្មភាពនយោបាយ។
នៅដើមខែតុលា សហគមន៍អាស៊ីអាមេរិកាំងនៅទីក្រុងធំៗចំនួន៥ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការចាប់ខ្លួនជនជាតិខ្មែររស់នៅអាមេរិកដែលមានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មបញ្ជូនទៅកម្ពុជា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំពុងអំពាវនាវឲ្យមានវិធានការបន្ទាន់ដើម្បីដោះស្រាយវិបត្តិភៀសខ្លួនដោយបង្ខំជាសាកល ខណៈដែលចំនួនមនុស្សរត់ភៀសខ្លួនដោយសារសង្គ្រាម គ្រោះធម្មជាតិ និងភាពក្រីក្រកំពុងតែកើនឡើង។
សកម្មជនគណបក្សសង្គ្រោះជាតិរាប់សិបនាក់ ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងមួយចំនួនទៀតបានរត់គេចខ្លួន ក្រោយពីលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញ។ ក្រុមគ្រួសាររបស់សកម្មជនដែលកំពុងគេចខ្លួនបានអះអាងថា ការប្រកាសចាប់ខ្លួនគ្រួសាររបស់ពួកគេ គឺជារឿងអយុត្តិធម៌។
ព័ត៌មានផ្សេងទៀត
No media source currently available