កម្ពុជា នឹងដើរតួនាទីក្នុងឋាន:ជាប្រធានអាស៊ានដើម្បីសម្របសម្រួលរវាងប្រទេសអាស៊ានពាក់ព័ន្ធខ្លះដែលមានទំនាស់ជាមួយចិនរឿងកម្មសិទ្ធដែនទឹកនៅសមុទ្រចិនខាងត្បូងដើម្បីឈានទៅសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងឬហៅកាត់ថា COC (Code of Conduct for the South China Se
តុលាការមួយនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមកាលពីថ្ងៃពុធបានបញ្ជាឲ្យដាក់ពន្ធនា គារសកម្មជន២នាក់ដែលបានចុះផ្សាយនៅលើហ្វេសប៊ុកអំពីការប៉ះទង្គិចគ្នាអំពីជម្លោះដីធ្លីមួយកន្លែងដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ដែលហេតុការណ៍នេះកើតមានឡើងនៅជាយទីក្រុងហាណូយកាលពីឆ្ន
បេសកកម្មរុករកនិងជួយសង្គ្រោះមួយ កំពុងធ្វើឡើងដើម្បីស្វែងរកជនជាតិឥណ្ឌូណេស៊ី ២៥នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការលិចទូកនៅផ្ទៃទឹកម៉ាឡេស៊ី កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១១នាក់ ដែលក្នុងចំណោមនោះ ត្រូវបានគេសង្ស័យថា ជាជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។
អ្នកកាសែតថតរូបក្នុងស្រុកម្នាក់ដែលមិនធ្វើការឲ្យអង្គភាពណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានស្លាប់នៅក្នុងការឃុំឃាំងរបស់ពួកយោធា បន្ទាប់ពីបានត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងរាយការណ៍ពីការតវ៉ាប្រឆាំងមួយ។
តុលាការមួយក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ បានកាត់ទោសដាក់ពន្ធនាគារអ្នកកាសែតប្រឆាំងម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុងចំណោមអ្នកកាសែតប្រឆាំងជាច្រើននាក់ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ដែលជាការដាក់ពន្ធនាគារចុងក្រោយថ្មីបំផុតមួយ ទៅលើអ្នកសារព័ត៌មាននៅវៀតណាម។
តុលាការមួយក្នុងប្រទេសវៀតណាម បានកាត់ទោសដាក់ពន្ធនាគារអតីតប្រធានគ្រប់គ្រងស្ថាប័នរបស់ទីក្រុងហាណូយមួយរូបចំនួន៨ឆ្នាំបន្ថែមទៀត កាលពីថ្ងៃចន្ទលើបទរំលោភអំណាចដែលនេះ ជាការផ្តន្ទាទោសលើកទី២ចំពោះរូបលោកនៅក្នុងការបង្ក្រាបទៅលើអំពើពុករលួយរបស់គណបក្សកុម្មុយនីស្តវៀតណាម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអញ្ជើញទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានគោលបំណងពង្រឹងចំណងទាក់ទងនៅក្នុងតំបន់មួយដែលបានក្លាយសមរភូមិយុទ្ធសាស្ត្រមួយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរ
កាលពីជាង ២៥០០ឆ្នំាមុន ព្រះពុទ្ធបានបង្កើតពុទ្ធបរិស័ទ៤ពួក ដែលរួមមាន ភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ឧបាសក និងឧបាសិកា សម្រាប់ឲ្យមនុស្សប្រុសស្រីគ្រប់ជំពូកចូលរួមប្រតិបត្តិពុទ្ធសាសនាដោយស្មើភាពគ្នា។ ប៉ុន្តែនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ស្ត្រីមិនត្រូវបានទទួលស្គាល់ឲ្យបំបួសជាភិក្ខុនីសង្ឃ ដោយគណៈសង្ឃនាយកនិងរាជរដ្ឋាភិ
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅខែមករា ឆ្នាំ២០២២ ដើម្បីជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែតុលា ដោយសារវិបត្តិនៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាលោក Maung Maung Ohn បាននិយាយនៅថ្ងៃអង្គារនះថា ការកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ គឺជាការបង្ហាញថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available