តុលាការមួយក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ បានកាត់ទោសដាក់ពន្ធនាគារអ្នកកាសែតប្រឆាំងម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុងចំណោមអ្នកកាសែតប្រឆាំងជាច្រើននាក់ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ដែលជាការដាក់ពន្ធនាគារចុងក្រោយថ្មីបំផុតមួយ ទៅលើអ្នកសារព័ត៌មាននៅវៀតណាម។
តុលាការមួយក្នុងប្រទេសវៀតណាម បានកាត់ទោសដាក់ពន្ធនាគារអតីតប្រធានគ្រប់គ្រងស្ថាប័នរបស់ទីក្រុងហាណូយមួយរូបចំនួន៨ឆ្នាំបន្ថែមទៀត កាលពីថ្ងៃចន្ទលើបទរំលោភអំណាចដែលនេះ ជាការផ្តន្ទាទោសលើកទី២ចំពោះរូបលោកនៅក្នុងការបង្ក្រាបទៅលើអំពើពុករលួយរបស់គណបក្សកុម្មុយនីស្តវៀតណាម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអញ្ជើញទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានគោលបំណងពង្រឹងចំណងទាក់ទងនៅក្នុងតំបន់មួយដែលបានក្លាយសមរភូមិយុទ្ធសាស្ត្រមួយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរ
កាលពីជាង ២៥០០ឆ្នំាមុន ព្រះពុទ្ធបានបង្កើតពុទ្ធបរិស័ទ៤ពួក ដែលរួមមាន ភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ឧបាសក និងឧបាសិកា សម្រាប់ឲ្យមនុស្សប្រុសស្រីគ្រប់ជំពូកចូលរួមប្រតិបត្តិពុទ្ធសាសនាដោយស្មើភាពគ្នា។ ប៉ុន្តែនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ស្ត្រីមិនត្រូវបានទទួលស្គាល់ឲ្យបំបួសជាភិក្ខុនីសង្ឃ ដោយគណៈសង្ឃនាយកនិងរាជរដ្ឋាភិ
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅខែមករា ឆ្នាំ២០២២ ដើម្បីជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែតុលា ដោយសារវិបត្តិនៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាលោក Maung Maung Ohn បាននិយាយនៅថ្ងៃអង្គារនះថា ការកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ គឺជាការបង្ហាញថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ»។
វៀតណាម ជាសមាជិកមួយក្នុងកិច្ចព្រមព្រៀង RCEP ដែលនឹងចូលជាធរមាននៅខែមករាខាងមុខ និងជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងនេះក្តី គេក៏មានក្តីបារម្ភអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងនេះ ទៅលើទីផ្សារក្នុងស្រុកផងដែរ។
លោក ហ៊ុន សែន ថ្លែងថាលោកនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី៧ខែធ្នូនៅរាជធានីភ្នំពេញដែលលោកថាលោកចង់ស្តាប់ដោយផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសរូបនោះ។
នៅថ្ងៃចន្ទនេះ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសអ្នកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងក្រុមយោធា និងបទបំពានលើបម្រាមជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា ដែលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា បានពន្យារពេលការប្រកាសសាលក្រមនៅថ្ងៃអង្គារនេះលើបណ្តឹងប្រឆាំងអតីតមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi ដើម្បីអនុញ្ញាតឱ្យមានការផ្តល់សក្ខីកម្មពីសាក្សីមួយរូបបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ព័ត៌មានផ្សេងទៀត
No media source currently available