មនុស្សជាច្រើននាក់កំពុងបាត់ខ្លួននៅឡើយនៅក្នុងការបាក់ដីមួយនៅក្នុងអណ្តូងរ៉ែត្បូងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធម្សិលមិញ។ គ្រោះមហន្តរាយនេះកើតមានឡើងនៅវេលាម៉ោងជិតភ្លឺនៅក្នុងតំបន់ Hpakant ក្នុងរដ្ឋកាឈិនដែលជាទីកន្លែងសំខាន់នៃឧស្សាហកម្មរ៉ែត្បូង។
ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំនេះ បានឡើងដល់ចំនួន២៧នាក់ហើយ នៅថ្ងៃពុធនេះ នៅពេលដែលកិច្ចប្រតិបត្តិការបោសសម្អាត បានចាប់ផ្តើម ហើយមនុស្សម្នាធ្វើការវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។
ប្រទេសថៃ បានដាក់កម្រិតឱ្យមានការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស និងបោះបង់ចោលការលើកលែងការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ ទី២១ ខែធ្នូ ម្សិលមិញនេះទៅ បណ្តាលមកពីការព្រួយបារម្ភអំពីការរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron)។
ប្រទេសកម្ពុជានិងវៀតណាម បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារចំនួន៧ នៅថ្ងៃទី២១ ខែធ្នូនេះ ទាក់ទងនឹងវិស័យជាច្រើនរួមទាំងផ្នែកការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំ។
សាលក្រមនៅក្នុងការកាត់ទោសចុងក្រោយលើមេដឹកនាំដែលគេបណ្តេញចេញពីតំណែងអ្នកស្រី Aung San Suu Kyi ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែធ្នូ។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃចន្ទរបស់មន្ត្រីច្បាប់ម្នាក់ដែលបានដឹងពីការចោទប្រកាន់ប្រឆាំងលោកស្រី។
ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបោកបក់ចំភាគកណ្ដាលប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ឥឡូវនេះ បានកើនដល់ជាង ២០០នាក់ហើយ ដោយមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ ហើយតំបន់ជាច្រើនកំពុងអំពាវនាវសុំជំនួយម្ហូបអាហារ និងទឹកបរិភោគ។
ប្រទេសថៃ កំពុងពិចារណាការតម្រូវឲ្យមានការធ្វើចត្តាឡីស័កឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារការព្រួយកង្វល់អំពីការរាលដាលនៃវីរុសជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (Omicron) ខណៈដែលក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃចន្ទនេះថា មានករណីនៃការឆ្លងក្នុងស្រុកដំបូងនៃវីរុសអូមីក្រុង។
ខណៈពិភពលោកកំពុងតែប្រឈមមុខនឹងជំងឺរាតត្បាតសាកលបង្កឡើងដោយវីរុសកូរ៉ូណាដោយវីរុសដ៏ប្រល័យនេះបានសម្លាប់មនុស្សអស់ជាង៥លាននាក់នៅលើពិភពលោកនិងបានបំប្លែងខ្លួនជាច្រើនទម្រង់ក្រុមអ្នកវិទ្យាសាស្ត្របានស្នើឲ្យផ្តោតការយកចិត្តទុកដាក់និងគាំទ្រដល់ការសិក្សាស្រាវជ្រាវដើម្បីបង្កា
កម្ពុជា នឹងដើរតួនាទីក្នុងឋាន:ជាប្រធានអាស៊ានដើម្បីសម្របសម្រួលរវាងប្រទេសអាស៊ានពាក់ព័ន្ធខ្លះដែលមានទំនាស់ជាមួយចិនរឿងកម្មសិទ្ធដែនទឹកនៅសមុទ្រចិនខាងត្បូងដើម្បីឈានទៅសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងឬហៅកាត់ថា COC (Code of Conduct for the South China Se
តុលាការមួយនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមកាលពីថ្ងៃពុធបានបញ្ជាឲ្យដាក់ពន្ធនា គារសកម្មជន២នាក់ដែលបានចុះផ្សាយនៅលើហ្វេសប៊ុកអំពីការប៉ះទង្គិចគ្នាអំពីជម្លោះដីធ្លីមួយកន្លែងដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ដែលហេតុការណ៍នេះកើតមានឡើងនៅជាយទីក្រុងហាណូយកាលពីឆ្ន
បេសកកម្មរុករកនិងជួយសង្គ្រោះមួយ កំពុងធ្វើឡើងដើម្បីស្វែងរកជនជាតិឥណ្ឌូណេស៊ី ២៥នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការលិចទូកនៅផ្ទៃទឹកម៉ាឡេស៊ី កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១១នាក់ ដែលក្នុងចំណោមនោះ ត្រូវបានគេសង្ស័យថា ជាជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។
អ្នកកាសែតថតរូបក្នុងស្រុកម្នាក់ដែលមិនធ្វើការឲ្យអង្គភាពណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានស្លាប់នៅក្នុងការឃុំឃាំងរបស់ពួកយោធា បន្ទាប់ពីបានត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងរាយការណ៍ពីការតវ៉ាប្រឆាំងមួយ។
ព័ត៌មានផ្សេងទៀត
No media source currently available