មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងពីរនាក់ទៀតរងរបួសនៅក្នុងតំបន់កៀវ ។
អភិបាលក្រុងកៀវ លោក Mykola Kalashnyk បាននិយាយតាម Telegram ថា ការវាយប្រហារនេះ ក៏បានបំផ្លាញផ្ទះចំនួន ៥ខ្នង និងអគារលំនៅដ្ឋានច្រើនជាន់ចំនួន ៤ ផងដែរ។
អភិបាលតំបន់បាននិយាយកាលពីថ្ងៃពុធថាបំណែកពីដ្រូនដែលត្រូវបានបំផ្លាញបានធ្វើឱ្យខូចខាតអគារផ្ទះល្វែង អគារសាកលវិទ្យាល័យ និងរោងមហោស្រពនៅតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ចំនួន ១១០ គ្រឿងក្នុងចំណោម ១៧៧ គ្រឿង ដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ក្នុងការវាយប្រហាររំលងអាធ្រាត្រចុងក្រោយរបស់ពួកគេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា កម្លាំងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែនចំនួន ១៣០ គ្រឿង ដែលជាងពាក់កណ្តាលត្រូវបានបាញ់ទម្លាក់នៅតំបន់ Krasnodar ដែលស្ថិតនៅតាមបណ្តោយសមុទ្រខ្មៅ។
អភិបាលក្រុង Krasnodar លោក Veniamin Kondratyev បាននិយាយតាម Telegram ថា ការវាយប្រហារនេះបានបំផ្លាញផ្ទះនៅក្នុងស្រុកចំនួនបី ប៉ុន្តែមិនបានប៉ះពាល់ដល់នរណាម្នាក់ឡើយ៕
អ៊ុយក្រែនថាការវាយប្រហារដោយដ្រូនផ្តាច់ផ្តិលជីវិតរបស់រុស្ស៊ី ត្រូវចំតំបន់រដ្ឋធានីកៀវ

វេទិកាបញ្ចេញមតិ