ភ្លើងឆេះនៅសណ្ឋាគារកម្ពស់១២ជាន់នៅឯរមណីយដ្ឋានស្គីទឹកកកនៅភាគនីរតីប្រទេសតួកគីកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៦នាក់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី។
អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហា្គនីស្ថានបានប្រកាសកាលពីថ្ងៃអង្គារអំពីការដោះលែងជនជាតិអាមេរិកាំង២នាក់ ជាផ្នែកនៃការដោះដូរអ្នកទោសម្នាក់ដែលជាសមាជិករបស់ពួកគេ ដែលត្រូវជាប់ឃុំនៅអាមេរិកពីបទភេរវកម្មគ្រឿងញៀន។
នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ លោកម៉ែន គឹមសេងសូមរាយការណ៍ព័ត៌មានសំខាន់ៗដែលមានដូចជា៖លោកប្រធានាធិបតីDonald Trump បណ្តេញមន្ត្រីរដ្ឋបាលមុនជាង១០០០នាក់នៅថ្ងៃទី១។ ប្រធានាធិបតីចិន និងរុស្ស៊ីសន្ទនាគ្នារកវិធីទាក់ទងលោកTrump។
ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyenបានប្រកាសកាលពីថ្ងៃអង្គារថាអឺរ៉ុបបានប្រុងប្រៀបជាស្រេចហើយដើម្បីចរចាជាមួយសហរដ្ឋអាមេរិកហើយនឹងស្វះស្វែងធ្វើឱ្យមានចំណងទាក់ទងកាន់តែប្រសើរឡើងជាមួយចិននៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែលសង្កត់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ប្រទេសទាំង២ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trumpបានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។
ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen ដែលចូលរួមនៅវេទិកា Davos បានសរសេរលើបណ្តាញ X ដោយការពារភាពចាំបាច់ក្នុងការធ្វើការរួមគ្នាជាសាកលនិងប្រាថ្នាចង់បង្កើតភាពជាដៃគូថ្មី។
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
បទបញ្ជាប្រធានាធិបតីមួយចំនួនផ្ដោតលើអន្តោប្រវេសន៍ ដូចជាប្រកាសអាសន្នចំពោះព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បញ្ចប់ការផ្ដល់សិទ្ធិជ្រកកោន និងផ្អាកការផ្ដល់សញ្ជាតិដល់ទារកដែលកើតនៅក្នុងសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនិស្តចិន ក្រោមអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ដែលមានលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស ទំនងជាត្រូវធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។
នៅក្នុងតំបន់ Belgorod លោកអភិបាល Vyacheslav Gladkov បាននិយាយថា ការវាយប្រហាររបស់ដ្រូនមួយបានត្រូវចំរថយន្តមួយគ្រឿងដែលធ្វើឱ្យស្ត្រីម្នាក់រងរបួស។ លោក Gladkov បាននិយាយទៀតថា ការវាយប្រហាររបស់អ៊ុយក្រែនក៏បានធ្វើឱ្យខូចខាតផ្ទះ៦ខ្នងដែរ។
រហូតមកទល់នឹងពេលនេះ ចំណាប់ខ្មាំង៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៩នាក់ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានត្រូវដោះលែង ដោយ៣០នាក់ផ្សេងទៀតត្រូវគេគ្រោងដោះលែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ
ព័ត៌មានផ្សេងទៀត
No media source currently available