ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអង្គារថាអឺរ៉ុបបានប្រុងប្រៀបជាស្រេចហើយដើម្បីចរចាជាមួយសហរដ្ឋអាមេរិកហើយនឹងស្វះស្វែងធ្វើឱ្យមានចំណងទាក់ទងកាន់តែប្រសើរឡើងជាមួយចិននៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងព្រមានប្រឆាំងការប៉ះពាល់ក្នុងសង្គ្រាមពាណិជ្ជកម្មក្នុងការប្រឈមការការពារនិយមរបស់លោក Donald Trump។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានវិលត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃចន្ទ ហើយខណៈដែលលោកប្រហែលមិនមានវត្តមាននៅកន្លែងលំហែរកាយភ្នំ Alpine នៃទីក្រុង Davos ប្រទេសស្វីសនោះ លោកជាសត្វដំរីមួយនៅក្នុងបន្ទប់សម្រាប់នាយកប្រតិបត្តិនិងពួកមេដឹកនាំបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគ្នានៅឯវេទិកាសេដ្ឋកិច្ចសាកលលោកប្រចាំឆ្នាំ។
ដោយរដ្ឋាភិបាលក្រុងប៉េកាំងនិងព្រុចសែលកំពុងប្រឈមហានិភ័យដ៏ធំបំផុតខ្លះមកពីការវិលត្រឡប់របស់លោក Trump ដែលស្រលាញ់ការយកពន្ធគយ ឧបនាយករដ្ឋមន្ត្រីចិនលោក Ding Xuexiang និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានចាប់ផ្តើមសកម្មភាពមុនដំបូងនៅឯវេទិកានោះ។
លោក Ding បាននិយាយថា«ការគាំពារនិយមមិនបានទៅទីណាទេហើយមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ»។
លោក Trump បានគំរាមកំហែងកាលពីថ្ងៃចន្ទដើម្បីដាក់ពន្ធគយ ប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងច្រានចោលសំណើរបស់លោកដើម្បីរក្សាទុកបណ្តាញសង្គមអនឡាញ Tik Tok លើលក្ខខណ្ឌដែលត្រូវលក់ក្រុមហ៊ុននោះពាក់កណ្តាល។
ចិនកំពុងមានការប្រយ័ត្នប្រយែងចំពោះវិធីដោះស្រាយរបស់លោក Trump ហើយបន្ទាប់ពីការគំរាមកំហែងក្រុមហ៊ុន Tik Tok រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថាខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់បរិយាកាសពាណិជ្ជកម្មយុត្តិធម៌សម្រាប់ក្រុមហ៊ុន
ចិន។
បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping បាននិយាយទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃសុក្រសប្តាហ៍មុនមក លោកបាននិយាយថាលោកសង្ឃឹមចំពោះ«ការចាប់ផ្តើមដ៏ល្អមួយ»ដល់ទំនាក់ទំនងជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី៕
វេទិកាបញ្ចេញមតិ