អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហា្គនីស្ថានបានប្រកាសកាលពីថ្ងៃអង្គារអំពីការដោះលែងជនជាតិអាមេរិកាំង២នាក់ ជាផ្នែកនៃការដោះដូរអ្នកទោសម្នាក់ដែលជាសមាជិករបស់ពួកគេ ដែលត្រូវជាប់ឃុំនៅអាមេរិកពីបទភេរវកម្មគ្រឿងញៀន។
រដ្ឋមន្ត្រីការបរទេសនៅទីក្រុងកាប៊ុលប្រាប់អត្តសញ្ញាណជនអាហ្វានីស្ថានដែលត្រូវបានដោះលែងនោះថាមានឈ្មោះ Khan Mohammad ហើយហៅជននោះថា «mujahid» ដែលជាពាក្យដែលពួកតាលីបង់សំដៅលើអ្នកប្រយុទ្ធ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថាជននោះត្រូវបានចាប់ខ្លួនជិត២ទសវត្សរ៍មុននៅខេត្ត Nangarhar ដែលជាភាគខាងកើតអាហ្វហ្គានីស្ថានហើយទីបំផុតត្រូវបញ្ជូនខ្លួនមកអាមេរិកវិញ ទីដែលតុលាការសហព័ន្ធកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅរដ្ឋ California។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនបានបញ្ចេញឈ្មោះជនជាតិអាមេរិកាំង២នាក់ដែលត្រូវបានដោះលែងឱ្យមានសេរីភាពទាំងនោះទេ ហើយក៏មិនបញ្ជាក់ថាបានដោះលែងប៉ុន្មាននាក់ដែរ ប៉ុន្តែក្រុមមន្ត្រីអាមេរិកនិងសាច់ញាតិបានប្រាប់អត្តសញ្ញាណជនទាំង២នាក់នោះថាមានឈ្មោះ Ryan Corbett អាយុ៤២ឆ្នាំនិងឈ្មោះ William Wallace McKenty អាយុ៦៩ឆ្នាំ៕
វេទិកាបញ្ចេញមតិ