ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ
អង់គ្លេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នូវសិទ្ធិសញ្ញាមួយជាមួយអ៊ុយក្រែនដែលរួមមានទាំងកិច្ចសហប្រតិបត្តិការយោធា ភាពជាដៃគូផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចព្រមព្រៀងមួយដើម្បីតាមដានធុញ្ញជាតិអ៊ុយក្រែនដែលត្រូវបានលួច។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា ក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីជាមួយផ្នែកផ្សេងៗនៃឧស្សាហកម្មយោធារុស្ស៊ីក៏នឹងប្រឈមទោសទណ្ឌផងដែរ។
លោក Zelenskyy ថាគោលដៅរបស់រុស្ស៊ីរួមបញ្ចូល«ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ននិងថាមពលដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយើង» ហើយថាកងទ័ពការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលបាន៣០គ្រាប់ក្នុងចំណោមនោះ។
ក្រុមអ្នកពន្លត់អគ្គិភ័យនៅរដ្ឋ California ដោយទទួលកម្លាំងពង្រឹងនិងឧបករណ៍បន្ថែម បានត្រៀមខ្លួនចំពោះភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅភាគខាងត្បូងរដ្ឋ California កាលពីថ្ងៃអង្គារ ខណៈមានការគំរាមកំហែងពីខ្យល់ខ្លាំងនិងស្ថានភាពរាំងស្ងួតនៅតំបន់នោះ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងមុនពេលលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ទាហានកូរ៉េខាងជើងប្រហែល ៣០០ នាក់ត្រូវបានសម្លាប់និង ២.៧០០ នាក់ទៀតបានរងរបួសនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងដែលបានប្រាប់សមាជិកសភាកូរ៉េខាងត្បូងនៅក្នុងការជូនដំណឹងបិទទ្វារមួយកាលពីថ្ងៃចន្ទ។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើកទូលាយក្នុងការពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បន្ទាប់ពីលោក Trump បាននិយាយថាជំនួបរវាងលោកនិងលោក Putin កំពុងរៀបចំឡើង។
សភាលីបង់បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជ្រើសរើសមេបញ្ជាការកងទ័ព លោក Joseph Aoun ឱ្យធ្វើជាប្រមុខរដ្ឋ ដែលនេះជាការបំពេញតួនាទីប្រធានាធិបតីដែលនៅទំនេរអស់រយៈពេលជាង២ឆ្នាំ។
យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន៤៦គ្រឿងនៃដ្រូនទាំងអស់ចំនួន៧០គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើប្រាស់នៅក្នុងការវាយប្រហារដៅលើតំបន់មួយចំនួននៅភាគកណ្តាលនិងខាងកើតប្រទេសអ៊ុយក្រែន។
ប្រទេសដាណឺម៉ាកបើកចំហរធ្វើការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីការពារផលប្រ យោជន៍សហរដ្ឋអាមេរិកនៅក្នុងសមុទ្រទឹកកកអាក់ទិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានច្រានចោលការបដិសេធប្រើចំណាត់ការយោធាដើម្បីត្រួតត្រាកោះ Greenland ។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ព្យាយាមម្តងទៀតកាលពីថ្ងៃអង្គារ ដើម្បីពន្យារពេលកាត់ទោសរូបលោកក្នុងសំណុំរឿងបង់លុយបំបិតមាត់ ដោយបានស្នើតុលាការសាលាឧទ្ធរណ៍ញូវយ៉កឲ្យអន្តរាគមន៍
ព័ត៌មានផ្សេងទៀត
No media source currently available