ប្រធានាធិបតីចិនលោក Xi Jinping បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង «គាស់រម្លើងអំពើពុករលួយ» ខណៈពេលមេដឹកនាំកំពូលៗរបស់ចិនជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងអំពីការលើកផែនការប្រចាំឆ្នាំរបស់ទីភ្នាក់ងារវិន័យកំពូលរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
គ្រាប់មីស៊ីលនោះហោះបានចម្ងាយប្រមាណ ១.១០០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា «ទំនាស់ផ្ទៃក្នុង»មានន័យថា លោក«មិនអាចជាជម្រើសដ៏ល្អបំផុត»សម្រាប់ការបោះឆ្នោតបន្ទាប់នោះទេ។ លោក Trudeau គ្រោងនៅកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់ពេលដែលមេដឹកនាំថ្មីនៃគណបក្សសេរីភាព (Liberal Party) ត្រូវបានជ្រើសរើស។
សហភាពអឺរ៉ុបគាំទ្រការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនិងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់មន្ត្រីការទូតកំពូលបារាំងនិងអាល្លឺម៉ង់កាលពីថ្ងៃសុក្រ
សាខារបស់ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Raytheon ដែល «បានចូលរួមនៅក្នុងការលក់សព្វាវុធឲ្យតៃវ៉ាន់» ត្រូវបានបន្ថែមចូលទៅក្នុង «បញ្ជីអង្គភាពមិនគួរឲ្យទុកចិត្ត» របស់ចិន។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃព្រហស្បតិ៍។
លោក Zelenskyy បាននិយាយដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងរដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែនលោក Vitaliy Koval បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការវាយប្រហារនេះ ហើយ «បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់គ្រួសារទាំងនោះដែលបានបាត់បង់ជីវិត»។
លោក Yoon កំពុងប្រឈមនឹងការស៊ើបអង្កេតលើបទចោទប្រកាន់ថាលោកជាមេដឹកនាំនៃការបះបោរ ដែលជាបទចោទព្រហ្មទណ្ឌមួយនៃបទចោទព្រហ្មទណ្ឌមួយចំនួនតូចដែលប្រធានាធិបតីកូរ៉េខាងត្បូងមិនមានអភ័យឯកសិទ្ធិការពារ។
ភាគច្រើននៃការរុលចូលរបស់រុស្ស៊ីនេះបានធ្វើឡើងនៅសរទរដូវ ដោយបានកាន់កាប់ផ្ទៃដីចំនួន ៦១០ គីឡូម៉ែត្រការ៉េនៅក្នុងខែតុលានិង ៧២៥ គីឡូម៉ែត្រការ៉េនៅក្នុងខែវិច្ឆិកា។
ប្រទេសចិនបានប្រឹងប្រែងយ៉ាងលំបាកនៅឆ្នាំ ២០២៤ ដើម្បីឡើងឲ្យផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលការធ្លាក់ចុះនេះត្រូវបានជំរុញបន្ថែមដោយវិបត្តិទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងបំណុលរដ្ឋាភិបាលកើនឡើង។
លោក Xi បាននិយាយថា៖ «មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្រកាន់ខ្ជាប់នូវកំណែទម្រង់ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ...និងលើកកម្ពស់សន្តិភាពពិភពលោកនិងការអភិវឌ្ឍ»។ នេះបើយោងតាមទូរទស្សន៍ CCTV របស់ចិន។
យន្តហោះ AZAL Embraer 190 បានផ្ទុះឆេះពេលចុះចតនៅក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ២៥ ខែធ្នូ ដោយធ្វើឲ្យមនុស្ស ៣៨ ក្នុងចំណោម ៦៧ នាក់ដែលជិះនៅលើយន្តហោះនោះស្លាប់។
ព័ត៌មានផ្សេងទៀត
No media source currently available