អាមេរិកនិងសាធារណរដ្ឋឆែកមានមន្ទិលចំពោះកិច្ចប្រឹងប្រែងការទូតរបស់ចិនដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ខណៈដែលបេសកជនចិនបានចូលរួមកិច្ចពិភាក្សានៅអឺរ៉ុបបន្ទាប់ពីកិច្ចប្រជុំនៅអ៊ុយក្រែន មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា មិនមានសញ្ញាច្បាស់ណាមួយបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅទីក្រុងមូស្គូដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះទេ។ សមាជិកសភាសាធារណរដ្ឋឆែកម្នាក់ក៏មានមន្ទិលចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពរបស់ចិនផងដែរ។ អ្នកនាង Nike Ching នៃ VOA រាយការណ៍អំពីរឿងនេះពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖