ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ក្នុងប្រទេស​ស៊ូដង់​​ចូល​ក្នុងខែ​ទី​បីហើយ


រូបឯកសារ៖ ផ្សែងខ្មៅហ៊ុយឡើងនៅភាគខាងត្បូងរដ្ឋធានីខាទុំ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតឡើង នៅក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣។
រូបឯកសារ៖ ផ្សែងខ្មៅហ៊ុយឡើងនៅភាគខាងត្បូងរដ្ឋធានីខាទុំ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតឡើង នៅក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣។

សង្គ្រាម​ក្នុងប្រទេស​ស៊ូដង់ចូលក្នុង​ខែ​ទី​បី​ហើយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ការ​សម្លាប់​អភិបាល​រដ្ឋ​ម្នាក់បានកំណត់​កំណើន​ភាព​តានតឹងថ្មី​មួយក្នុងតំបន់​ Darfur ​នាផ្នែក​ខាង​លិច​ប្រទេស។

តាំង​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា​មក កងទ័ពជាតិដឹកនាំ​ដោយលោក Abdel Fattah al-Burhan ​និង​ពួក​ទាហាន​ប៉ារ៉ានៃ​កងកម្លាំងគាំទ្ររហ័ស (RSF) ដឹកនាំ​ដោយ​អតីត​អនុប្រធានរបស់​លោក​ គឺ​លោក Mohamed Hamdan Daglo ​បានប្រយុទ្ធគ្នា​ខ្លាំងក្លា​ ហើយ​បានបំផ្លាញ​សង្កាត់​ជា​ច្រើន​នៃ​រដ្ឋធានី​ខាទុំ។

ការ​ប្រយុទ្ធគ្នា​បានរាលដាលឆាប់រហ័សទៅកាន់​ខេត្តនានា ​ជាពិសេស​តំបន់​ Darfur​ ហើយ​បាន​បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិចណាស់​ ១.៨០០​ នាក់​ស្លាប់។ នេះបើ​តាម​តួលេខ​ថ្មីបំផុតកាលពី​ខែមុន​របស់​គម្រោង Armed Conflict Location and Event Data Project។

លោក Burhan បានចោទ​ប្រកាន់កង​កម្លាំង​ RSF អំពី​ការ​សម្លាប់​លោក Khamis Abdullah Abakar អភិបាលរដ្ឋ West Darfur នៅ​ក្នុង​ «វាយ​ប្រហារ​មាន​ភាព​វៀចវេរ‍» មួយកាលពី​ថ្ងៃពុធ។​

លោក Abakar ត្រូវ​បានចាប់ខ្លួន​ ហើយ​បន្ទាប់មកត្រូវ​បាន​សម្លាប់​ នៅក្រោយ​លោក​បាន​រិះគន់ពួក​ទាហាន​ប៉ារ៉ា​នៅ​ក្នុង​សម្ភាសន៍​មួយ​តាម​ទូរសព្ទ​ជាមួយ​បណ្តាញ​ទូរទស្សន៍​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មួយ។​

សមាគម​មេធាវី Darfur ​បាន​ថ្កោលទោស« ការ​ធ្វើ​ឃាត‍» លោក Abakar ថា ជា​សកម្មភាព​«ព្រៃផ្សៃ​និង​ឃោរឃៅ‍»។

បើតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ​ថា នៅ​ទូទាំង​ប្រទេស ​សង្គ្រាម​ក្នុង​ប្រទេស​ស៊ូដង់​បានធ្វើឱ្យ​មនុស្ស​ប្រមាណ​ ២លាន ២សែន​នាក់ ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕

XS
SM
MD
LG