ការបោះឆ្នោតក្នុងប្រទេសថៃជាលទ្ធផលនឹងក្លាយជារដ្ឋាភិបាលចម្រុះមួយ។
គណបក្សបោះជំហានទៅមុខឬ Move Forward របស់ប្រទេសថៃបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយឈ្នះបាន១៥១អាសនៈ។ នេះបើយោងតាមលទ្ធផលបឋម។
ប៉ុន្តែដើម្បីអាចឱ្យគណបក្សនយោបាយណាមួយឈ្នះនិងដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ថៃ គេត្រូវការ៣៧៦ អាសនៈ។
មេដឹកនាំគណបក្សបោះជំហានទៅមុខឬMove Forward លោក Pita Limjaroenrat បានប្រកាសថាគណបក្សរបស់លោកនិងគណបក្ស៤ផ្សេងទៀត រួមទាំងគណបក្ស Pheu Thai ផងដែរ នឹងបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមានគណបក្ស៥រួមបញ្ចូលគ្នា ដែលសរុបទទួលបានជាង៣០០អាសនៈនៅក្នុងជួររដ្ឋាភិបាល។
ឥឡូវនេះវាអាស្រ័យទៅលើសមាជិកព្រឹទ្ធសភាទាំង២៥០ដែលតែងតាំងដោយយោធាក្នុងការសម្រេចថា តើពួកគេនឹងគាំទ្រការបង្កើតរដ្ឋាភិបាលចម្រុះនេះដែរឬទេ?
មេដឹកនាំគណបក្សបោះជំហានទៅមុខឬ Move Forwardលោក Pita អំពាវនាវឱ្យព្រឹទ្ធសភា ធ្វើទៅតាមបំណងរបស់ប្រជាពលរដ្ឋ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
រដ្ឋាភិបាលថៃថ្មីនឹងជារដ្ឋាភិបាលចម្រុះមួយ
