ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​រុស្ស៊ី​រុល​ទៅមុខ​​នៅ​ក្រុង​ Bakhmut ​និង​ពង្រឹង​ការ​ការពារ​នៅ​ភាគ​ខាង​ត្បូង


រូបភាព​តាម​ផ្កាយរណប​ដោយ​ក្រុមហ៊ុន Maxar Technologies បង្ហាញ​ពី​តំបន់​ខូចខាត​នៅ​ទីប្រជុំជន Petrivka នៃ​តំបន់​ Donetsk របស់​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (រូបថត​ពី Maxar Technologies តាមរយៈ AP)
រូបភាព​តាម​ផ្កាយរណប​ដោយ​ក្រុមហ៊ុន Maxar Technologies បង្ហាញ​ពី​តំបន់​ខូចខាត​នៅ​ទីប្រជុំជន Petrivka នៃ​តំបន់​ Donetsk របស់​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (រូបថត​ពី Maxar Technologies តាមរយៈ AP)

ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​និយាយ​ថា​ ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កំពុង​ផ្ទុះឡើង​នៅ​ខាងក្រៅ​ទីក្រុង​ Bakhmut​ ​នៅ​ថ្ងៃចន្ទ​នេះ​ ខណៈ​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​ជំរុញ​ការ​វាយលុក​របស់​ពួកគេ​ទៅលើ​ទីក្រុង​ភាគ​ខាងកើត​នេះ​ដោយ​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​ និង​ការ​វាយ​ប្រហារ​ដោយ​ថ្មើរជើង។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP។​

ខុទ្ទកាល័យ​ប្រធានាធិបតី​បាន​បន្ថែម​ថា ​យ៉ាងហោចណាស់​មាន​ជនស៊ីវិល​ប្រាំ​នាក់បានរងរបួស​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ចុងក្រោយ​នេះ។

ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​ បាន​និយាយ​ថា​ កងកម្លាំង​រុស្ស៊ី​កំពុង​ពង្រឹង​ការ​ការពារ​នៅ​តាម​បណ្តោយ​ភាគ​ខាងត្បូង​អ៊ុយក្រែន។ ក្រសួង​បាន​និយាយ​នៅ​ក្នុង​ការ​សង្ខេប​ព័ត៌មាន​មួយនៅថ្ងៃចន្ទ​នេះ​ថា​ ទាហាន​រុស្ស៊ី​ហាក់​ដូចជា​មាន​ការព្រួយ​បារម្ភ​អំពី​ការការពារ​តំបន់​ភាគ​ខាងត្បូង​នៃ​សមរភូមិ​ដែល​មាន​ប្រវែង​១២៨៨​ គីឡូម៉ែត្រ ។

ទន្ទឹម​នឹង​នេះ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​មូស្គូ​បាន​ចេញ​ការព្រមាន​មួយ​ទៀត​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ «ចាកចេញ​ជា​បន្ទាន់» ពី​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG