កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានចាត់វិធានការថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូដោយសារសង្គ្រាមនៅអ៊ុយក្រែន ដោយសំដៅលើសមត្ថភាពថាមពលក្នុងពេលអនាគតរបស់រុស្ស៊ី ការគេចវេះពីការដាក់ទណ្ឌកម្មនិងដ្រូនអត្តឃាតដែលជាការគំរាមកំហែងដល់ក្រុមទាហានអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីបោះបង់ចោលការហាមឃាត់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះត្រូវគេរំពឹងថានឹងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារនៅក្នុងតំបន់ហ្កាហ្សាដើម្បីឱ្យជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នោះ។
បើទោះបីជាការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានស្ថិរភាពទំនងជាអាទិភាពកំពូលនៅក្នុងរបៀបវារៈក៏ដោយ ក៏អ្នកវិភាគនានានិយាយថា លោក Albaneseក៏គ្រោងនឹងលើកឡើងអំពីការខ្វែងគំនិតគ្នាជាមូលដ្ឋានរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលអូស្ត្រាលីផងដែរ។
កេរដំណែលរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiangដែលកាលពីពេលមុនត្រូវបានគេចាត់ទុកជាគូប្រជែងដ៏ខ្លាំងមួយសម្រាប់តំណែងប្រធានាធិបតីចិននោះ នឹងត្រូវគេមើលឃើញថាជាការបាត់បង់ឱកាសដើម្បី
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមន្ត្រីជាន់ខ្ពស់ម្នាក់នៃផ្នែកកិច្ចការគ្រប់គ្រងអាវុធរបស់ខ្លួននឹងដឹកនាំគណៈប្រតិភូមួយក្នុងកិច្ចចរចានុយក្លេអ៊ែររវាងចិននិងសហរដ្ឋអាមេរិក។
ការវាយប្រហារមួយដោយរុស្ស៊ីក្នុងតំបន់ Kherson នាប៉ែកខាងកើតប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សម្នាក់ ធ្វើឱ្យរបួសពីរនាក់ទៀតនិងធ្វើឱ្យខូចខាតអគារនៅផ្នែកកណ្តាលក្រុងកាលពីថ្ងៃពុធ។ នេះបើតាមការប្រាប់ឱ្យដឹងដោយលោក Oleksandr Prokudin អភិបាលតំបន់នោះ។
នៅថ្ងៃព្រហស្បតិ៍នេះ ជនបរទេសកាន់តែច្រើនបានត្រៀមលក្ខណៈចាកចេញពីតំបន់ហ្កាហ្សា (Gaza) ដែលកំពុងត្រូវបានហ៊ុមព័ទ្ធ នៅពេលដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ (Hamas) បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៩៥ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
ក្នុងបញ្ជីឈ្មោះភ្ញៀវ១០០នាក់ដែលនឹងចូលរួមនោះរួមមានលោក Elon Musk បុរសដែលមានជាងគេលើផែនដី លោកSam Altman អ្នកបង្កើត ChatGPT និងមេដឹកនាំពិភពលោកជាច្រើនរូបទៀត។
ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសកូរ៉េខាងត្បូងជឿថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងផ្លោងជាងមួយលានគ្រាប់ទៅឱ្យប្រទេសរុស្ស៊ីតាំងពីខែសីហាមកដើម្បីជួយផ្គត់ផ្គង់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន។
In the first major legislative action under new Speaker Mike Johnson, House of Representatives Republicans unveiled a standalone supplemental spending bill only for Israel on Monday.
តំបន់ហ្កាហ្សាជាថ្មីម្តងទៀតកំពុងជួបប្រទះការដាច់ប្រព័ន្ធទូរគមនាគមន៍ទាំងស្រុង។ ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ប៉ាឡេស្ទីននៃតំបន់ហ្កាហ្សា Paltel បានចេញសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃអង្គារនៅ
ព័ត៌មានផ្សេងទៀត
No media source currently available