អ៊ុយក្រែននិយាយនៅថ្ងៃពុធនេះថារុស្ស៊ីបានវាយប្រហារដោយដ្រូនចំនួន១៤គ្រឿងនិងកាំជ្រួចមីស៊ីល Cruise ដែលជាផ្នែកមួយនៃការវាយប្រហារនៅពេលថ្មីៗនេះរបស់ខ្លួន។
ការប្រកាសរបស់កូរ៉េខាងត្បូងនេះដែលទំនងជានឹងធ្វើឱ្យកូរ៉េខាងជើងខឹងសម្បាបានធ្វើឡើងប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាបានបង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាមួយគ្រឿងចូលក្នុងគន្លងគោចរ។
ប្រទេសកាតាបាននិយាយថាពួកហាម៉ាស់នឹងដោះលែងស្ត្រីនិងកុមារ៥០នាក់ ចំណែកឯអ៊ីស្រាអែលក៏នឹងដោះលែង«ស្ត្រីនិងកុមារមួយចំនួនជាប់ឃុំឃាំងក្នុងគុកអ៊ីស្រាអែល»។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យមានការរំលាយបញ្ជាការដ្ឋានអ.ស.បដឹកនាំដោយសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យវិស័យការពារជាតិកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់ប្រឈមនឹងហានិភ័យ។
យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យលុបចោលផែនការបង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនដោយលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចផ្អាកកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលមានបំណងបន្ធូរបន្ថយភាពតានតឹង និងដាក់ឡើងវិញនូវឧបករណ៍តាមដាននៅប៉ុស្តិ៍ជួរមុខជាការឆ្លើយតប។
រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន AP អំពីមន្ទីរពេទ្យមូលដ្ឋានមួយកន្លែងបានបង្ហាញថា សាកសពជាង ២០ នាក់ត្រូវបានរុំដោយក្រណាត់ប្រឡាក់សុទ្ធតែឈាម។
ជាការតបស្នងទៅវិញ រដ្ឋបាលរបស់លោក Biden បានយល់ព្រមដកចេញនូវទណ្ឌកម្មដែលរដ្ឋាភិបាលអាមេរិកបានដាក់លើមជ្ឈមណ្ឌលកំណត់ភ័ស្តុតាងរូបវ័ន្តនៃក្រសួងសន្តិសុខសាធារណៈនិងមន្ទីរពិសោធន៍ជាតិថ្នាំញៀនរបស់ប្រទេសចិន។
នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់ប្រទេសនេះដល់កុមារ១ពាន់នាក់នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនក្នុងរដ្ឋធានីប៉េកាំងនៅខែក្រោយនេះ គឺដើម្បីសម្រេចបាននូវភាពស្មើគ្នាក្នុងវិស័យពាណិជ្ជកម្មពាក់ព័ន្ធ
ក្រុមជនស៊ីវិលនៅហ្កាហ្សា«កំពុងប្រឈមនឹងទុរ្ភិក្សបន្ទាន់»។ នេះបើតាមលោកស្រី Cindy McCain នាយិកាប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក។
អង្គការ Islamophobia Register Australia ដែលកត់ត្រាឧក្រិដ្ឋកម្មស្អប់ខ្ពើម បានកត់ត្រាព្រឹត្តិការណ៍ចំនួន ១៣៣ករណី ក្នុងខែកន្លងទៅ ប៉ុន្តែអង្គការសហគមន៍នេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា តួលេខពិតប្រាកដនៃឧប្បត្តិហេតុទាំងនោះមានចំនួនខ្ពស់ជាងនេះខ្លាំង។
ប្រភេទជាក់លាក់នៃការវាយប្រហារនេះមិនត្រូវបានប្រាប់ឱ្យដឹងជាសាធារណៈទេ តែពួកអ្នកជំនាញនិយាយថា ពួកចោរព័ត៌មានវិទ្យាប្រហែលទាមទារប្រាក់លោះ។ អាជ្ញាធរបានថ្លែងថា ការរកឱ្យឃើញអ្នកទទួលខុសត្រូវនឹងចំណាយពេលយូរ។
ព័ត៌មានផ្សេងទៀត
No media source currently available