ក្រុមអ្នកប្រឆាំងតវ៉ា ដែលបានក្រវីទង់ជាតិនេប៉ាល់ និងបានស្រែកពាក្យស្លោកគាំទ្រអតីតព្រះមហាក្សត្រនេប៉ាល់ Gyanendra បានជួបជុំគ្នានៅជាយរដ្ឋធានី Kathmandu និងបានប៉ុនប៉ងដើរចូលទៅក្នុងរដ្ឋធានី។
ឆ្មាំការពារនិងទាហានការពារព្រំដែនហ្វាំងឡង់បានចាប់ផ្តើមស្ថាបនារបាំងការពាររួម ទាំងរបាំងធ្វើពីបេតុងដោយមានដាក់លួសបន្លានៅពីលើនៅឯចំណុចឆ្លងកាត់ខ្លះនៅតាមបណ្តោយព្រំដែនដ៏វែងរបស់ប្រទេសនេះ ជាមួយរុស្ស៊ីដើម្បីធ្វើឱ្យប្រសើឡើងនូវការត្រួតត្រាជនចំណាកស្រុកដ៏ច្រើន។
ប្រទេសកាតាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីប្រកាសអំពីការចាប់ផ្តើមការផ្អាកការបាញ់គ្នារវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំង អាចធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីមានការពន្យាពេលក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើង
អ៊ុយក្រែននិយាយនៅថ្ងៃពុធនេះថារុស្ស៊ីបានវាយប្រហារដោយដ្រូនចំនួន១៤គ្រឿងនិងកាំជ្រួចមីស៊ីល Cruise ដែលជាផ្នែកមួយនៃការវាយប្រហារនៅពេលថ្មីៗនេះរបស់ខ្លួន។
ការប្រកាសរបស់កូរ៉េខាងត្បូងនេះដែលទំនងជានឹងធ្វើឱ្យកូរ៉េខាងជើងខឹងសម្បាបានធ្វើឡើងប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាបានបង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាមួយគ្រឿងចូលក្នុងគន្លងគោចរ។
ប្រទេសកាតាបាននិយាយថាពួកហាម៉ាស់នឹងដោះលែងស្ត្រីនិងកុមារ៥០នាក់ ចំណែកឯអ៊ីស្រាអែលក៏នឹងដោះលែង«ស្ត្រីនិងកុមារមួយចំនួនជាប់ឃុំឃាំងក្នុងគុកអ៊ីស្រាអែល»។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យមានការរំលាយបញ្ជាការដ្ឋានអ.ស.បដឹកនាំដោយសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យវិស័យការពារជាតិកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់ប្រឈមនឹងហានិភ័យ។
យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យលុបចោលផែនការបង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនដោយលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចផ្អាកកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលមានបំណងបន្ធូរបន្ថយភាពតានតឹង និងដាក់ឡើងវិញនូវឧបករណ៍តាមដាននៅប៉ុស្តិ៍ជួរមុខជាការឆ្លើយតប។
រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន AP អំពីមន្ទីរពេទ្យមូលដ្ឋានមួយកន្លែងបានបង្ហាញថា សាកសពជាង ២០ នាក់ត្រូវបានរុំដោយក្រណាត់ប្រឡាក់សុទ្ធតែឈាម។
ជាការតបស្នងទៅវិញ រដ្ឋបាលរបស់លោក Biden បានយល់ព្រមដកចេញនូវទណ្ឌកម្មដែលរដ្ឋាភិបាលអាមេរិកបានដាក់លើមជ្ឈមណ្ឌលកំណត់ភ័ស្តុតាងរូបវ័ន្តនៃក្រសួងសន្តិសុខសាធារណៈនិងមន្ទីរពិសោធន៍ជាតិថ្នាំញៀនរបស់ប្រទេសចិន។
នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់ប្រទេសនេះដល់កុមារ១ពាន់នាក់នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនក្នុងរដ្ឋធានីប៉េកាំងនៅខែក្រោយនេះ គឺដើម្បីសម្រេចបាននូវភាពស្មើគ្នាក្នុងវិស័យពាណិជ្ជកម្មពាក់ព័ន្ធ
ព័ត៌មានផ្សេងទៀត
No media source currently available