ការលើកឡើងរបស់លោក Zelenskyy នេះបានធ្វើឡើងក្នុងពេលពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ Valery Zaluzhny ដែលជាអគ្គមេបញ្ជាការយោធាអ៊ុយក្រែន បានប្រាប់ទស្សនាវដ្ដី The Economist ថា សង្គ្រាម «បានឈានដល់កម្រិតបច្ចេកវិទ្យាដែលធ្វើឱ្យយើងធ្លាក់ចូលក្នុងភាពជាប់គាំង»។
អ៊ីស្រាអែលថា ក្រុមហាម៉ាស់បានប្រើមន្ទីរពេទ្យនេះជាបញ្ជាការដ្ឋាននិងប្រើអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យជាខែលការពារ។ ក្រុមហាម៉ាស់និងមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលនេះ។
សហភាពអឺរ៉ុបកំពុងធ្វើការជាមួយនឹងរោងចក្រផលិតសព្វាវុធនានាដើម្បីបង្កើនការផលិតសព្វាវុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបពិភាក្សាគ្នានៅថ្ងៃពុធនេះនៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៅជិតទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
ខណៈដែលថ្នាក់ដឹកនាំ រដ្ឋមន្ត្រី និងមន្ត្រី នឹងជួបប្រជុំលើគោលនយោបាយនានា ដូចជាការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ចឌីជីថល ថាមពលស្អាតនិងការប្រែប្រួលអាកាសធាតុ សុខភាព សមភាពយេនឌ័រនិងសមភាព ព្រមទាំងការប្រឆាំងអំពើពុករលួយ និងសន្តិសុខស្បៀង
ជាលើកទី១ហើយដែលរដ្ឋាភិបាលក្រុងកង់បេរ៉ានឹងស្នើផ្តល់ឱ្យពួកអ្នកស្រុកដែលប្រឈមការគ្មានទីកន្លែងរស់នៅពីការឡើងកម្តៅសាកលនៅក្នុងប្រទេសផ្សេងៗនូវឱកាសដើម្បីតាំងទីលំនៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ថា អ្នកស្រី Braverman បានចាកចេញពីតំណែងនៅក្នុងផ្នែកមួយនៃការសើរើគណៈរដ្ឋមន្ត្រី នៅពេលដែលលោក Sunak សើរើក្រុមមន្ត្រីកំពូលៗក្នុងរដ្ឋាភិបាលរបស់លោក។ លោក James Cleverly ដែលជារដ្ឋមន្ត្រីការបរទេស បានជំនួសតំណែងរបស់អ្នកស្រី Braverman។
លោកប្រធានាធិបតី Biden មានកំណត់នឹងស្តាប់មតិរបស់ប្រទេសកាន់សាសនាឥស្លាមនៅជុំវិញរបស់ពិភពលោកស្តីពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅសេតវិមាននៅរសៀលថ្ងៃចន្ទនេះ ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា មន្ទីរពេទ្យ Shifa ក្នុងតំបន់ហ្កាហ្សា (Gaza) «លែងដំណើរការជាមន្ទីរពេទ្យទៀតហើយ» ហើយស្ថានការណ៍នៅឯមន្ទីរពេទ្យដ៏ធំជាងគេបង្អស់នៅក្នុងតំបន់ហ្កាហ្សានេះគឺ«ធ្ងន់ធ្ងរនិងប្រកបដោយគ្រោះថ្នាក់»។
ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឲ្យមានការចំណាយធនធានយោធាក្នុងស្រុកដ៏ច្រើនលើសលុបរបស់រុស្ស៊ីនិងកំពុងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់ខ្លួនដើម្បីរក្សាវិស័យការពារជាតិជាមូលដ្ឋាននៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ទូរទស្សន៍ Fox Newsរបស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលគ្មានបំណងដណ្តើមយក កាន់កាប់ឬគ្រប់គ្រងតំបន់ហ្កាហ្សានោះឡើយ។
អង្គការទំពាំងបាយជូរអន្តរជាតិដែលជាអង្គការអន្តររដ្ឋាភិបាលបាននិយាយនៅពេលបង្ហាញការស្ទង់ប្រមាណដំបូងៗរបស់ខ្លួនថាផលិតផលស្រាទំពាំងបាយជូរមាន២៤៤,១លានហិកតូលីត្រ គឺចុះថយ៧%ពីផលិតផលកាលពីឆ្នាំទៅមិញ។
ព័ត៌មានផ្សេងទៀត
No media source currently available