អ្នកដេញចាប៉ីចង់ឃើញមានការគាំទ្របន្ថែមពីសាធារណជន
លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីជិត ២០ ឆ្នាំមកហើយ។ អ្នកដេញចាប៉ីដែលមានស្រុកកំណើតនៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវរូបនេះ បានអំពាវនាវឲ្យសាធារណជនបន្តគាំទ្រចាប៉ីដងវែង និងជួយអភិរក្សឧបករណ៍ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូមួយនេះ។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕