លោក សេង សារី បញ្ជាក់ថា លោកជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកលោក សេង សារី ជាអ្នកពិគ្រោះយោបល់នយោបាយម្នាក់។
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ក្រសួងកំពុងពិនិត្យសិក្សាលម្អិតអំពីការបង្កើតច្បាប់មួយប្រឆាំងនឹងអំពើភេរវកម្ម។ ច្បាប់នេះមានគោលបំណងដាក់សម្ពាធទៅលើក្រុមមួយចំនួននៅក្រៅប្រទេសដែលរដ្ឋាភិបាលចាត់ទុកថាជា«ក្រុមជ្រុលនិយម» «ក្រុមជនអគតិ» និង«ក្រុមញុះញង់»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។លាស
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា រដ្ឋាភិបាលត្រៀមសហការដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនមកប្រទេសកំណើតវិញ។
កូនប្រុសពៅរបស់លោក លិម គិមយ៉ា លើកឡើងថា ទាល់មានតែការចាប់ខ្លួនជនសង្ស័យ ២ នាក់ទៀតដែលជាជនជាតិខ្មែរ ទើបអាចលាតត្រដាងការណ៍ពិតនៃឃាតកម្មបាន។ មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបានជំរុញឱ្យកម្ពុជាមានកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីដឹងការណ៍ពិតបន្ថែមទៀត។
អ្នកតាមដានបន្ថែមថា ដោយសារការដាក់ USAID ក្រោមក្រសួងការបរទេសអាមេរិកនេះ កម្ពុជាអាចបាត់បង់ខ្លះនូវជំនួយដែលផ្តោតលើមនុស្សធម៌ និងការងារអភិវឌ្ឍន៍ ហើយកម្ពុជាអាចងាកទៅរកចិនកាន់តែខ្លាំង។
តុលាការរាជធានីភ្នំពេញបានបញ្ជូនរូបលោកទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន (CMAA) បញ្ជាក់ថា កម្ពុជាបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ក្នុងការដោះមីន ដែលអាមេរិកបានចូលរួមតាំងពីទសវត្សរ៍៩០ ហើយចំណាយប្រាក់ជាង ១០០ លានដុល្លារអាមេរិករហូតមកដល់ពេលនេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងដោះមីនក្នុងប្រទេសកម្ពុជា។
អ្នកពាក់ព័ន្ធមួយចំនួនដែលជាមេដឹកនាំអង្គការសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភអំពីការបង្កកជំនួយនេះ ហើយអាចឈានទៅផ្តាច់ជំនួយទាំងស្រុង ដែលពួកគេថា វានឹងប៉ះពាល់ដល់ការជួយជ្រោមជ្រែងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។
ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។
ព័ត៌មានផ្សេងទៀត
No media source currently available