បទសម្ភាសន៍ VOA៖ ប្រធានសមាគមអាដហុកសង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយអាមេរិកឡើងវិញ
ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក្តី លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ជំនួយដល់កម្ពុជាឡើងវិញ ក្រោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បញ្ចប់ដំណើរការត្រួតពិនិត្យរបស់ខ្លួនក្នុងរយៈពេល ៩០ ថ្ងៃ។ តទៅនេះជាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ និងលោក នី សុខា ប្រធានសមាគមអាដហុក៕