បើតាមលោក ហ៊ុន ម៉ាណែត ការវាយគ្នារវាងភាគីថៃនិងកម្ពុជា មិនចំណេញអ្វីឡើយ ហើយនាំឲ្យប្រជាជាតិទាំងពីរមើលមុខគ្នាមិនចំ។
ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា៣ម៉ឺននាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បន្តថា នាយករដ្ឋមន្ត្រីមិនអាចដើរហួសបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានទេ ហើយបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសផ្ទុយពីគោលនយោបាយរបស់គណបក្ស នោះនឹងត្រូវដកចេញពីតំណែង។
លោក សេង សារី បញ្ជាក់ថា លោកជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកលោក សេង សារី ជាអ្នកពិគ្រោះយោបល់នយោបាយម្នាក់។
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ក្រសួងកំពុងពិនិត្យសិក្សាលម្អិតអំពីការបង្កើតច្បាប់មួយប្រឆាំងនឹងអំពើភេរវកម្ម។ ច្បាប់នេះមានគោលបំណងដាក់សម្ពាធទៅលើក្រុមមួយចំនួននៅក្រៅប្រទេសដែលរដ្ឋាភិបាលចាត់ទុកថាជា«ក្រុមជ្រុលនិយម» «ក្រុមជនអគតិ» និង«ក្រុមញុះញង់»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។លាស
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា រដ្ឋាភិបាលត្រៀមសហការដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនមកប្រទេសកំណើតវិញ។
កូនប្រុសពៅរបស់លោក លិម គិមយ៉ា លើកឡើងថា ទាល់មានតែការចាប់ខ្លួនជនសង្ស័យ ២ នាក់ទៀតដែលជាជនជាតិខ្មែរ ទើបអាចលាតត្រដាងការណ៍ពិតនៃឃាតកម្មបាន។ មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបានជំរុញឱ្យកម្ពុជាមានកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីដឹងការណ៍ពិតបន្ថែមទៀត។
អ្នកតាមដានបន្ថែមថា ដោយសារការដាក់ USAID ក្រោមក្រសួងការបរទេសអាមេរិកនេះ កម្ពុជាអាចបាត់បង់ខ្លះនូវជំនួយដែលផ្តោតលើមនុស្សធម៌ និងការងារអភិវឌ្ឍន៍ ហើយកម្ពុជាអាចងាកទៅរកចិនកាន់តែខ្លាំង។
ព័ត៌មានផ្សេងទៀត
No media source currently available