កញ្ញា ភឹង សោភ័ណ បងស្រីរបស់កញ្ញា ភឹង សោភា ដែលនៅបន្តជាប់ឃុំ សង្ឃឹមថា តុលាការនឹងពិចារណាដោះលែងប្អូនស្រីរបស់ខ្លួននិងសកម្មជនដទៃទៀត បន្ទាប់ពីមានការដោះលែងសកម្មជនមួយចំនួនកាលពីពេលថ្មីៗនេះ។
សមយុទ្ធនាគមាសឆ្នាំ២០២៥ នឹងផ្ដោតសំខាន់លើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»ដូចប្រធានបទឆ្នាំ ២០២៤ ដែរ ខណៈសមយុទ្ធឆ្នាំនេះមានលក្ខណៈជាការវាយលុកដណ្តើមយកទីតាំងភេរវករ និងការរំដោះចំណាត់ខ្មាំង។ នេះបើតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានាពេលថ្មីៗនេះបានលើកឡើងពីការយកចិត្តទុកដាក់ចំពោះករណីស៊ើបអង្កេតលើឃាតកម្មលោក លិម គិមយ៉ា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីដើមខែមករានេះ។
បន្ទាប់ពីលោកដូណាល់ ត្រាំ Donald Trump បានចូលកាន់តំណែងជាប្រធានាធិបតីជាថ្មីម្តងទៀតរបស់សហរដ្ឋអាមេរិក អ្នកជំនាញនយោបាយអន្តរជាតិបានវាយតម្លៃថា ទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងមិនមានអ្វីផ្លាស់ប្តូរជាដុំកំភួន ខណៈលោក Trump មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ។
ប្រទេសកម្ពុជានៅមិនទាន់ទទួលបានការបន្តឡើងវិញនូវឋានៈអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដែលអ្នកជំនាញផ្នែកពាណិជ្ជកម្មថា មានប្រយោជន៍ច្រើនដល់ការប្រកួតប្រជែងរបស់កម្ពុជា។
បន្ទាប់ពីឃុំខ្លួនបានមួយរយៈដោយសារតែការរិះគន់គម្រោង CLV-DTA ដ៏ចម្រូងចម្រាសនោះ មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោមហេតុផលមួយចំនួនដូចជាការដកខ្លួនរបស់កម្ពុជាពីគម្រោងអភិវឌ្ឍន៍ត្រីភាគីមួយនេះ។
ដំណឹងនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO នេះបង្កឲ្យអង្គការនេះ បង្ហាញការសោកស្តាយ ខណៈអ្នកតាមដានមួយចំនួននៅកម្ពុជាបង្ហាញការភ្ញាក់ផ្អើល ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen ដែលចូលរួមនៅវេទិកា Davos បានសរសេរលើបណ្តាញ X ដោយការពារភាពចាំបាច់ក្នុងការធ្វើការរួមគ្នាជាសាកលនិងប្រាថ្នាចង់បង្កើតភាពជាដៃគូថ្មី។
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
បទបញ្ជាប្រធានាធិបតីមួយចំនួនផ្ដោតលើអន្តោប្រវេសន៍ ដូចជាប្រកាសអាសន្នចំពោះព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បញ្ចប់ការផ្ដល់សិទ្ធិជ្រកកោន និងផ្អាកការផ្ដល់សញ្ជាតិដល់ទារកដែលកើតនៅក្នុងសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋ និងអ្នកតាមដានជំរុញឲ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធបន្តកំណត់តម្លៃផលដំណាំរបស់កសិករឲ្យបានសមរម្យ ចៀសវាងការខាតបង់ និងការក្រោកតវ៉ារបស់កសិករ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនិស្តចិន ក្រោមអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ដែលមានលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស ទំនងជាត្រូវធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។
ព័ត៌មានផ្សេងទៀត
No media source currently available