អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍ថ្មីមួយដោយលើកឡើងពីការបន្តកើនឡើងនៃការគាបសង្កត់សិទ្ធិមនុស្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជាង១ឆ្នាំ។
ការជំរុញរបស់ចិនសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងទៅលើការគំរាមកំហែងដែលកើនឡើងនៅក្នុងការបោកបញ្ឆោតតាមទូរគមនាគមន៍ និងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។
មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។
បន្ទាប់ពីវាយប្រហារជាបន្តបន្ទាប់មកលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថានៅពីក្រោយនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ អតីតអ្នកឧកញ៉ា លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែននៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។
បុគ្គលដែលត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកកនោះ ត្រូវបានបង្ហាញអត្តសញ្ញាណថាឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថា ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
បើទោះជនដៃដល់បដិសេធមិនប្រាប់ថា អ្នកណាបញ្ជាពីក្រោយក្តី តែជននេះបានសារភាពអំពីការបាញ់សម្លាប់លោក លិម គិមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង។
យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន៤៦គ្រឿងនៃដ្រូនទាំងអស់ចំនួន៧០គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើប្រាស់នៅក្នុងការវាយប្រហារដៅលើតំបន់មួយចំនួននៅភាគកណ្តាលនិងខាងកើតប្រទេសអ៊ុយក្រែន។
បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
គ្រាប់មីស៊ីលនោះហោះបានចម្ងាយប្រមាណ ១.១០០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា «ទំនាស់ផ្ទៃក្នុង»មានន័យថា លោក«មិនអាចជាជម្រើសដ៏ល្អបំផុត»សម្រាប់ការបោះឆ្នោតបន្ទាប់នោះទេ។ លោក Trudeau គ្រោងនៅកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់ពេលដែលមេដឹកនាំថ្មីនៃគណបក្សសេរីភាព (Liberal Party) ត្រូវបានជ្រើសរើស។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី យល់ឃើញថា ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនិងលំហប្រជាធិបតេយ្យក្នុងប្រទេស គឺគ្រាន់តែជា«ភាសាការទូត»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available