គ្រាប់មីស៊ីលនោះហោះបានចម្ងាយប្រមាណ ១.១០០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា «ទំនាស់ផ្ទៃក្នុង»មានន័យថា លោក«មិនអាចជាជម្រើសដ៏ល្អបំផុត»សម្រាប់ការបោះឆ្នោតបន្ទាប់នោះទេ។ លោក Trudeau គ្រោងនៅកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់ពេលដែលមេដឹកនាំថ្មីនៃគណបក្សសេរីភាព (Liberal Party) ត្រូវបានជ្រើសរើស។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី យល់ឃើញថា ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនិងលំហប្រជាធិបតេយ្យក្នុងប្រទេស គឺគ្រាន់តែជា«ភាសាការទូត»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃខាងមុខ។
បន្ទាប់ពីមានការផ្តន្ទាទោសលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ ហើយដកសិទ្ធិមិនឲ្យបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាដើមនោះ គណបក្សកម្លាំងជាតិ នឹងគ្រោងរៀបចំសមាជជ្រើសរើសប្រធានបក្សសាជាថ្មី ខណៈក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកន្លងទៅ។
ប្រទេសចិនបានប្រឹងប្រែងយ៉ាងលំបាកនៅឆ្នាំ ២០២៤ ដើម្បីឡើងឲ្យផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលការធ្លាក់ចុះនេះត្រូវបានជំរុញបន្ថែមដោយវិបត្តិទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងបំណុលរដ្ឋាភិបាលកើនឡើង។
លោក Xi បាននិយាយថា៖ «មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្រកាន់ខ្ជាប់នូវកំណែទម្រង់ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ...និងលើកកម្ពស់សន្តិភាពពិភពលោកនិងការអភិវឌ្ឍ»។ នេះបើយោងតាមទូរទស្សន៍ CCTV របស់ចិន។
លោក Biden បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពរបស់លោក Carterជាលក្ខណៈផ្លូវរដ្ឋ ដែលធ្វើឡើងជាច្រើនថ្ងៃនិងមាន ៣ ដំណាក់កាលនិងត្រូវសម្របសម្រួលដោយយោធាសហរដ្ឋអាមេរិក។
ឆ្នាំ២០២៤ ជារយៈពេលដែលរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញការងារក្នុងស្មារតីនៃការកែទម្រង់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច គ្រាដែលការរឹតត្បិតសេរីភាពនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានផ្តល់ការអត្ថាធិប្បាយក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា»។
រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីរបស់ស៊ីរីលោក Asaad Hassan al-Shibani បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្ររវាងយើងនិងអ៊ុយក្រែនក្នុងកម្រិតនយោបាយ សេដ្ឋកិច្ច និងសង្គម និងភាពជាដៃគូផ្នែកវិទ្យាសាស្ត្រនឹងកើតមាន»។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមបញ្ជារបស់ខ្ញុំ សហរដ្ឋអាមេរិកនឹងបន្តធ្វើការឥតឈប់ឈរដើម្បីពង្រឹងជំហររបស់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ក្នុងអំឡុងពេលនៅសេសសល់របស់ខ្ញុំក្នុងនាមជាប្រធានាធិបតី»។
ព័ត៌មានផ្សេងទៀត
No media source currently available