តុលាការធម្មនុញ្ញនៃប្រទេសថៃបានសម្រេចព្យួរតំណែងសមាជិករដ្ឋសភាគណបក្សប្រឆាំងលោក Pita Limjaroenrat ស្របពេលដែលតុលាការនេះបើកសវនាការអំពីករណីចោទប្រកាន់ដែលថាលោកបានរំលោភច្បាប់បោះឆ្នោត។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
ការចេញសេចក្តីថ្លែងរបស់អង្គការមួយនេះធ្វើឡើងក្រោយមន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ឬ NUG ដែលជារដ្ឋាភិបាលនិរទេសខ្លួន បារម្ភថា ថៃកំពុងបង្កើតមាគ៌ាមួយដែលធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងរបស់សមាគមអាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយជំនួបសម្ងាត់រវាងរដ្ឋមន្ត្រីការបរទេសថៃនិងលោកស្រី Aung San Suu Kyi។
លោក ហ៊ុន សែន បានងាកមកប្រើ Telegram ដើម្បីធ្វើការទាក់ទងជាចម្បងវិញ ដោយបានបង្ហោះសារថ្មីៗជាច្រើនជារៀងរាល់ថ្ងៃសម្រាប់អ្នកតាមដានប្រមាណ ៩៧៧.០០០ នាក់ ដែលកើនពីចំនួន ៨៥០.០០០ នាក់ កាលពីចុងខែមិថុនា។
អ្នកវិភាគបានចង្អុលបង្ហាញថាការបោះជំហានរបស់តៃវ៉ាន់កើតឡើងចំពេលដែលប្រទេសទាំង២មានទំនាក់ទំនងធ្លាក់ចុះយ៉ាងខ្លាំងជាមួយប្រទេសចិន។
មន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល ខណៈអ្នកនយោបាយនៅក្រៅប្រទេសជាង ១០នាក់ទៀត ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
កាលពីឆ្នាំ២០២០ កងទ័ពប្រទេសទាំង២បានប៉ះទង្គិចគ្នា ដោយធ្វើឱ្យទាហានឥណ្ឌាចំនួន២០នាក់ស្លាប់ និងទាហានចិន៤នាក់ស្លាប់។
នៅពេលការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា កំពុងខិតចូលមកដល់ អ្នកបោះឆ្នោតវ័យក្មេងមួយចំនួនបានបង្ហាញពីក្តីរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តគិតគូរដល់ការបង្កើតការងារជូនកម្លាំងពលកម្មដែលជានិសិ្សតទើបបញ្ចប់ការសិក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតដូចជាការជន់លិចផ្នែកខ្លះនៅទីក្រុងភ្នំពេញពេលរដូវវស្សាចូលមកដល់។
កាលពីពេលថ្មីៗនេះ មន្ត្រីវៀតណាមបានហាមការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដោយសារវាបង្ហាញនូវផែនទីមួយដែលមានបញ្ចូលនូវការទាមទាររបស់ចិននូវដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
អ្នកស្រី Yellen បានជួបជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាអ្នកស្រី Nirmala Sitharaman នៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងប្រទេសឥណ្ឌា។
រដ្ឋសភាអាមេរិកកាលពីសប្តាហ៍មុន បានអនុម័តយល់ព្រមនូវកញ្ចប់ថវិកាការពារជាតិ ដែលមានទឹកប្រាក់៨៨៦ពាន់លានដុល្លារអាមេរិកដោយសំឡេងប្រកៀកប្រកិតគ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available