សកម្មជនម្នាក់របស់គណបក្សភ្លើងទៀនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបុរសនោះបានរត់ភៀសខ្លួនចូលទឹកដីថៃ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល បានចុះទៅដល់ផ្ទះរបស់លោក។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party ឬ GDP) នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ អមដោយសារនយោបាយមួយចំនួន ក្នុងនោះក៏មានគោលនយោបាយក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញកុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមអ៊ុយក្រែន ព្រោះវានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
អ្នកស្រី Janet Yellen បញ្ជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិនដែលជាប្រទេសពីរមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក មានកាតព្វកិច្ចចំពោះខ្លួនឯងនិងប្រទេសដទៃទៀតក្នុងការប្រាស្រ័យទាក់ទងគ្នាជិតដិតជាងមុនពាក់ព័ន្ធនឹងសេចក្តីសម្រេចផ្នែកសេដ្ឋកិច្ចនិងបញ្ហាប្រែប្រួលអាកាសធាតុ។
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាន ទឹកប្រាក់ប្រហែល១៩១ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ថាមហាវិទ្យាល័យ និង សាកលវិទ្យាល័យ លែងអាចប្រើប្រាស់ហេតុផលពូជសាសន៍នៅក្នុងការជ្រើសរើសនិស្សិតចូលមហាវិទ្យាល័យ ដូចដែលធ្លាប់បានធ្វើអស់ពេលរាប់សិបឆ្នាំមក ទៀតហើយ។
ពេលវេលានៃប្រកាសរបស់លោក ហ៊ុន សែន គូសបញ្ជាក់ពីការពឹងផ្អែកលើទីក្រុងប៉េកាំងក្នុងការផ្តល់នូវវឌ្ឍនភាពសេដ្ឋកិច្ច អំឡុងពេលដែលលោកស្ថិតក្នុងអំណាចជិត ៤០ ឆ្នាំមកហើយ។ ទំនាក់ទំនងនេះត្រូវបានអ្នកអ្នកវិភាគព្រមានថា នឹងធ្វើឱ្យទីក្រុងភ្នំពេញធ្លាក់ទៅក្នុងការជំពាក់គុណទីក្រុងប៉េកាំង។
លោកស្រី Yellen បានមានប្រសាសន៍ថា លោកប្រធានាធិបតី Joe Biden «ប្រគល់ភារកិច្ចដល់រដ្ឋបាលលោកឱ្យពង្រឹងការនិយាយទាក់ទងគ្នារវាងប្រទេសយើងទាំងពីរលើបញ្ហាមួយចំនួន ហើយខ្ញុំនឹងបំពេញភារកិច្ចនេះនៅក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនេះ»។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រី Patrick Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន «កំពុងស្ថិតក្រោមការពិចារណានៅឡើយ»។
យោធាសហរដ្ឋអាមេរិកនិយាយថា ក្រៅពីការហោះចូលទៅជិតនឹងដ្រូនរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ហើយនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីនោះ ក៏បានបាញ់ភ្លើងសញ្ញានៅជិតដ្រូនរបស់អាមេរិកផងដែរ ដែលបង្ខំឱ្យយន្តហោះដ្រូនរបស់អាមេរិក ត្រូវបង្វែរទិសហោះចេញពីទីតាំងនោះជាបន្ទាន់»។
កិច្ចប្រជុំពាក់ព័ន្ធនេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់ទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
របបយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available