កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។
សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕
ការផ្ទេរអំណាចពីឪពុកទៅកូនត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងនៅចុងខែក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរឆ្នាំរបស់លោកទទួលបានជោគជ័យដូចការរំពឹងទុក និងបន្តកាន់អំណាចតទៅទៀត ដោយឈ្នះអាសនៈចំនួន ១២០ ក្នុងចំណោមអាសនៈទាំង ១២៥ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
រដ្ឋាភិបាលចិនបានដកតំណែងរដ្ឋមន្ត្រីការបរទេសដែលហ៊ាននិយាយដោយមិនសំចៃមាត់លោក Qin Gang និងដាក់លោក Wang Yi ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ឱ្យកាន់តំណែងជំនួសវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌។
គេនៅមិនឃើញមានអ្នកឈ្នះដាច់ណាមួយ នៅក្នុងការបញ្ចប់ការបោះឆ្នោតដ៏តឹងតែងនៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យម្សិលមិញនោះទេ ខណៈពេលដែលគណបក្សក្រុមស្តាំនិយម បរាជ័យក្នុងការសម្រេចបានតាមការប៉ាន់ស្មានរបស់ខ្លួន
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពស្របច្បាប់ ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យធំៗ មិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលអាណត្តិថ្មីដែលកើតចេញពីការបោះឆ្នោតនេះ។
អាសនៈទាំង៥ ដែលគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះបាន រួមមានមណ្ឌលភ្នំពេញ ១អាសនៈ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មណ្ឌលខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងមណ្ឌលខេត្តព្រៃវែង ១អាសនៈ។
អាជ្ញាធរបានឃាត់ខ្លួនមនុស្ស ៦ នាក់ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោតចោល នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ក្នុងនោះ ៣ នាក់ជាសមាជិកនៃគណបក្សភ្លើងទៀននៅតាមបណ្ដាខេត្ត និង ៣ នាក់ទៀត ជាពលរដ្ឋនៅរាជធានីភ្នំពេញ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការមកលើបុគ្គលមួយចំនួនដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។
ព័ត៌មានផ្សេងទៀត
No media source currently available