អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងប្រធានាធិបតីនីហ្សេលោក Mohamed Bazoumបន្ទាប់ពីទាហានមួយក្រុមបានអះអាងថាបានដកលោកចេញពីតំណែង។
ការគូសសន្លឹកឆ្នោតចោលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់វិធានការអ្នកដែលញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល តាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលលោក ហ៊ុន សែន បានស្នើ។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ រួមទាំងឃុំក្រយា ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។
កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។
សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕
ការផ្ទេរអំណាចពីឪពុកទៅកូនត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងនៅចុងខែក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរឆ្នាំរបស់លោកទទួលបានជោគជ័យដូចការរំពឹងទុក និងបន្តកាន់អំណាចតទៅទៀត ដោយឈ្នះអាសនៈចំនួន ១២០ ក្នុងចំណោមអាសនៈទាំង ១២៥ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
រដ្ឋាភិបាលចិនបានដកតំណែងរដ្ឋមន្ត្រីការបរទេសដែលហ៊ាននិយាយដោយមិនសំចៃមាត់លោក Qin Gang និងដាក់លោក Wang Yi ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ឱ្យកាន់តំណែងជំនួសវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌។
គេនៅមិនឃើញមានអ្នកឈ្នះដាច់ណាមួយ នៅក្នុងការបញ្ចប់ការបោះឆ្នោតដ៏តឹងតែងនៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យម្សិលមិញនោះទេ ខណៈពេលដែលគណបក្សក្រុមស្តាំនិយម បរាជ័យក្នុងការសម្រេចបានតាមការប៉ាន់ស្មានរបស់ខ្លួន
ព័ត៌មានផ្សេងទៀត
No media source currently available