ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden និយាយថាលោកមិនយល់ស្រប «យ៉ាងខ្លាំង, យ៉ាងខ្លាំង» នឹងការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការបញ្ឈប់គោលនយោបាយអនុគ្រោះជនភាគតិចនៅក្នុងការចូលរៀននៅមហាវិទ្យាល័យ។
លោក Pence គឺជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ខាងគណបក្សសាធារណរដ្ឋ ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងសហរដ្ឋអាមេរិក។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ២៤៧ របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy លើកឡើងថា អាមេរិកគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។
ការព្រមាននេះធ្វើឡើងក្រោយក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុកកំពុងពិចារណាអំពីការព្យួរគណនីរបស់លោករយៈពេល៦ខែ ហើយការព្យួរនេះត្រូវបានចំអកដោយក្រុមជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស។
ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានរយៈពេលមាន ២១ថ្ងៃ ដែលនឹងចាប់ផ្តើមពីរថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
នៅមុនការថ្លែងសុន្ទរកថារបស់លោក ក្រុមជំនួយការរបស់លោក បាននាំគ្នាលើកតម្កើងផែនការសេដ្ឋកិច្ចរបស់លោក ដោយបានចង្អុលអំពីការបន្ថយល្បឿននៃអតិផរណា និងអត្រាគ្មានការងារធ្វើដែលស្ថិតនៅក្រោម៤ភាគរយ តាំងពីខែកុម្ភៈមក។
ក្រុមប្រឹក្សាភិបាលនេះ ដែលផ្តល់មូលនិធិដោយក្រុមហ៊ុន Meta តែប្រតិបត្តិការងារដោយ ឯករាជ្យ និយាយថា ក្រុមហ៊ុន Meta មានកំហុសក្នុងការទុកឲ្យវីដេអូនោះបន្តនៅមាន ហើយក៏បានបញ្ហាឲ្យដកវីដេអូនោះចេញពីហ្វេសប៊ុក។
វិសោធនកម្មច្បាប់បោះឆ្នោតនេះកំណត់ថា លុះត្រាតែបេក្ខជនបានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសាកលចំនួនពីរលើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យបាន។
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាថា វា«នៅឆាប់ពេក» ក្នុងការនិយាយថាតើព្រឹត្តិការណ៍ដ៏រសើប ដែលបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងអាចផ្លាស់ប្តូរទិសដៅនៃបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកវិភាគនានាបាននិយាយថា សហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលឆាដឱ្យផ្លាស់ប្ដូរទៅរកការដឹកនាំបែបស៊ីវិល។
ទីក្រុង Kramatorsk ស្ថិតនៅភាគខាងលិចនៃខ្សែត្រៀមជួរមុខ ដែលនៅទីនោះការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងខេត្ត Donetsk នៅភាគខាងកើតអ៊ុយក្រែន។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
ព័ត៌មានផ្សេងទៀត
No media source currently available