កាលពីថ្ងៃទី១៣ ខែកក្កដា យន្តហោះឯកជនពណ៌សរបស់លោក Floyd Mayweather Jr. បានចុះចតនៅប្រទេសស៊ីមបាវ៉េ ដែលនៅទីនោះលោកត្រូវបានស្វាគមន៍និងបានចូលរួមរាំតាមចង្វាក់ភ្លេងស្គររបស់អាហ្វ្រិក។
ប្រទេសហ្វីលីពីនជាប់នៅកណ្តាលក្នុងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ ប្រធានាធិបតីហ្វីលីពីនថ្មីបានងាកទៅរកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីអតីតប្រធានាធិបតីរបស់ខ្លួនមានទំនោរទៅរកចិន។ ប៉ុន្តែអ្នកជំនាញថា ហ្វីលីពីនត្រូវមានយុទ្ធសាស្ត្រទប់ទល់បែបច្នៃប្រតិដ្ឋជាមួយនឹងចិន។
ពលរដ្ឋអាមេរិកាំងដែលមានអាយុ១៨ឆ្នាំឡើងទៅ នៃក្រុមមនុស្សវ័យក្មេងជំនាន់ Z ដែលកើតចាប់ពីឆ្នាំ១៩៩៦មក អាចមានសិទ្ធិបោះឆ្នោតប្រធានាធិបតីអាមេរិកជាលើកដំបូង នៅឆ្នាំ២០២៤ខាងមុខ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកSunak បានធ្វើដំណើរទៅកន្លែងដែលគណបក្សរបស់លោកឈ្នះតែមួយអាសនៈនោះ ដោយលើកបញ្ជាក់ថា រដ្ឋាភិបាលជារឿយៗតែងតែជួបការលំបាកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោកដើម្បីបញ្ឈប់ការបង្ហោះសារនៅលើ Facebook មួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យពាក់កណ្តាលឯករាជ្យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta បានស្នើឱ្យព្យួររយៈពេល៦ខែទាំងគណនី Facebookនិង Instagram របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រុស្ស៊ីបានវាយប្រហារទីក្រុងនានានៅផ្នែកខាងត្បូងប្រទេសអ៊ុយក្រែនដោយប្រើដ្រូននិងមីស៊ីល៣យប់ជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ ជាពិសេសដៅលើទីក្រុង Odesa ដែលជាកំពង់ផែដ៏សំខាន់នៅសមុទ្រខ្មៅរបស់អ៊ុយក្រែន។
ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមានការចូលរួមពីគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនទេ ព្រោះគណបក្សនេះត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រោះគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ពលឯក Travis King បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងខណៈដែលធ្វើដំណើរកម្សាន្តស៊ីវិលមួយនៅតំបន់គ្មានកងទ័ពកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីជននោះត្រូវចាកចេញទៅកាន់បន្ទាយយោធាមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន PhoenixTV ដែលទើបចុះផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមចលនាប្រឆាំងនឹងការដឹកនាំរបស់របបសឹកភូមាកំពុងស្វែងរកមធ្យោបាយឈ្លាសវៃ និងមានបច្ចេកវិទ្យាខ្ពស់ជាងមុន នៅក្នុងផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់ការតស៊ូរបស់ពួកគេ។
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីរដងបន្ថែមថា ក្រុមការងាររបស់គណបក្សកាន់អំណាចតែងតែប្រាប់ឱ្យលោកវាយប្រហារគណបក្សជំទាស់ និងថ្នាក់ដឹកនាំគណបក្សជំទាស់។
ព័ត៌មានផ្សេងទៀត
No media source currently available