ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា៣ម៉ឺននាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
លោក ហ៊ុន សែន បន្តថា នាយករដ្ឋមន្ត្រីមិនអាចដើរហួសបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានទេ ហើយបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសផ្ទុយពីគោលនយោបាយរបស់គណបក្ស នោះនឹងត្រូវដកចេញពីតំណែង។
អង្គការតម្លាភាពអន្តរជាតិបន្ថែមថា ក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតនៅជិតបាតតារាង ដោយនៅពីលើប្រទេសមីយ៉ានម៉ាមួយប៉ុណ្ណោះ ចំណែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី ៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ ១៧) មីយ៉ាន់ម៉ា (ពិន្ទុ ១៦) និងកូរ៉េខាងជើង (ពិន្ទុ ១៥)។
ក្នុងចំណោមជនទាំងនោះមាន ១៧៦ នាក់ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញដូចជាល្បែងស៊ីសង កម្មវិធីវិនិយោគក្លែងក្លាយតាមប្រព័ន្ធកំព្យូទ័រ ឬទូរស័ព្ទ និងការឆបោកតាមរបៀបលួងលោមដែលត្រូវបានប្រព្រឹត្តដោយក្រុមហ៊ុនមួយក្នុងខេត្តស្វាយរៀងប្រទេសកម្ពុជា។
លោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា ដែលជាអង្គការមួយចូលរួមក្នុងការប្រារព្ធទិវានេះ លើកឡើងថា ទិវាសុវត្ថិភាពអ៊ីនធឺណិតនឹងជួយទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត សម្រាប់កុមារ និងយុវជន។
បើតាមលោក នី សុខា កម្ពុជាអាចនឹងរងសម្ពាធឬទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បើសិនរឿងក្តីលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវនិងឆាប់រហ័សនោះ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ កត់សម្គាល់ដែរថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរងគ្រោះខ្លះមិនចង់ពឹងសមត្ថកិច្ច ដោយសារមន្ត្រីនគរបាលមួយចំនួនមានគំនិតទាញយកប្រយោជន៍ពីជនរងគ្រោះ ក្រោមរូបភាពពុករលួយ។
លោក សេង សារី បញ្ជាក់ថា លោកជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកលោក សេង សារី ជាអ្នកពិគ្រោះយោបល់នយោបាយម្នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available