ប្រជាពលរដ្ឋជាង៣០នាក់ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានតវ៉ានៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ស្នើឱ្យអន្តរាគមន៍ករណីក្រុមហ៊ុនមួយបានប្តឹងទប់ស្កាត់មិនឱ្យមន្ត្រីផ្តល់ប្លង់រឹងឱ្យពលរដ្ឋ។
សកម្មជនបរិស្ថានមួយចំនួនរិះគន់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានមួយរូបដែលថាការប្រែប្រួលអាកាសធាតុនៅកម្ពុជាមិនមែនមកពីការកាប់បំផ្លាញព្រៃឈើ ថាជាលេស ដោយសារក្រសួងអសមត្ថភាពក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។
បន្ទាប់ពីសារព័ត៌មានអន្តរជាតិមួយចំនួនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ថាអាចត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់កងទ័ពចិន អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក សែន កាលពីថ្ងៃចន្ទបានច្រានចោលការចោទប្រកាន់ទាំងនោះ និងថាកម្ពុជាមិនល្ងង់យកកងទ័ពបរទេសមកដាក់ក្នុងទឹកដីខ្លួនដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។
មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើតុលាការពន្យារពេលឱ្យកូនក្តីចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ដោយហេតុថា កូនក្តីរបស់លោកកំពុងស្ថិតនៅក្រៅប្រទេស។
ក្រសួងបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនមនុស្សចំនួន៤៧នាក់ ពាក់ព័ន្ធនឹងបទល្មើសទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ ដោយឃ្លុំដីបានជាង១ម៉ឺនហិកតា ក្នុងរយៈពេល២៦ថ្ងៃ។ នេះបើតាមទំព័រហ្វេសប៊ុក និងមន្រ្តីក្រសួងបរិស្ថាន។
ក្រសួងកិច្ចការនារីសម្ពោធផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងបច្ចេកវិទ្យាឌីជីថល បង្កើនសុខុមាលភាព និងផ្តល់តម្លៃឱ្យស្រ្តី និងក្មេងស្រីបន្ថែមទៀត។
គណបក្សកម្លាំងជាតិខកចិត្តនឹងសាលារាជធានីភ្នំពេញដែលមិនឱ្យគណបក្សនេះជួបជុំសម្តែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅចុងខែមេសានេះ ក្នុងគោលបំណងទាមទារឱ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពវិញ។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនសកម្មជនខ្លួន៣នាក់នេះជាការគំរាមកំហែងថ្មីមួយទៀត ហើយអំពាវនាវឱ្យមានការដោះលែង ដើម្បីបង្កបរិយាកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកតាមដានសង្គម និងគ្រូពេទ្យ ព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផលិតផលអាហារបំប៉ន ឱសថ និងថ្នាំព្យាបាលទាំងនោះ។
ក្រសួងសុខាភិបាលក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនឡើងកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ។
ព័ត៌មានផ្សេងទៀត
No media source currently available