លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនសកម្មជនខ្លួន៣នាក់នេះជាការគំរាមកំហែងថ្មីមួយទៀត ហើយអំពាវនាវឱ្យមានការដោះលែង ដើម្បីបង្កបរិយាកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកតាមដានសង្គម និងគ្រូពេទ្យ ព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផលិតផលអាហារបំប៉ន ឱសថ និងថ្នាំព្យាបាលទាំងនោះ។
ក្រសួងសុខាភិបាលក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនឡើងកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ។
គណបក្សកម្លាំងជាតិ និងក្រុមស្រ្តីថ្ងៃសុក្រ នឹងរៀបចំការជួបជុំសម្តែងមតិ ដោយសន្តិវិធីរួមគ្នា ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិចំនួន២រូប រួមមានលោក អ៊ុំ វីរៈរដ្ឋ និងលោកមឺ សេងហ៊ ហៅគា វិសាល ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែមីនាកន្លងទៅ។
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នៅកម្ពុជាមិនមានលក្ខណៈសេរី និងយុត្តិធម៌ ព្រោះមន្រ្តីរដ្ឋាភិបាលកម្ពុជាបានគំរាមកំហែងលើក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងដែលជាអង្គបោះឆ្នោតមិនឱ្យបោះឆ្នោតគាំទ្របេក្ខជនជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង។
តំណាងអយ្យការតុលាការក្រុងភ្នំពេញ បានចេញដីកាកោះ មេដឹកនាំគណបក្សជំទាស់ លោកទាវ វណ្ណុល ឱ្យចូលខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់រដ្ឋាភិបាលពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនកាលពីខែកុម្ភៈ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកតាមដានឃ្លាំមើលបរិស្ថាន និងពលរដ្ឋមួយចំនួន អំពាវនាវឱ្យមានការរៀបចំសួនច្បារបៃតង និងការដាំដើមឈើបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយកម្តៅ និងធ្វើឱ្យទីក្រុងភ្នំពេញមានសោភ័ណភាពដែលជាទីប្រជាពលរដ្ឋចង់រស់នៅ។
ពលរដ្ឋដែលរងគ្រោះពីការរំលោភសិទ្ធិដីធ្លីនៅខេត្តឧត្តរមានជ័យសង្ឃឹមថាតុលាការប្រទេសថៃនឹងផ្តល់យុត្តិធម៌ឱ្យពួកគាត់ ក្រោយមានវិវាទជាមួយក្រុមហ៊ុនផលិតស្ករសថៃ មិត្រ ផុល(Mitr Phol)ជាង១០ឆ្នាំមកហើយ។
សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ បានសម្រេចឃុំខ្លួនអភិបាលរងស្រុកកំពង់លែងម្នាក់និងបក្ខពួក២នាក់ផ្សេងទៀតជាបណ្តោះអាសន្ន ក្នុងពន្ធនាគារពីបទសង្ស័យថាពាក់ព័ន្ធការប្រព្រឹត្តបទល្មើស បំផ្លាញព្រៃលិចទំហំ៩ហិកតានៅតំបន់ហាមឃាត់ ឬតំបន់ដែលជាជម្រកត្រីពង។
ថ្លែងជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុនសាលាឧទ្ធរណ៍ភ្នំពេញ អ្នកស្រី ម៉េង សុភារី បានបញ្ជាក់ថា តុលាការបានចោទសួរលោក កឹម សុខា ពីការធ្វើបាតុកម្មនានាកន្លងមក ក៏ដូចជាគម្រោងនៃការធ្វើបដិវត្តន៍ដោយបានលើកអង្គហេតុមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងលោក។
ព័ត៌មានផ្សេងទៀត
No media source currently available