អ្នកការពារសិទ្ធិមនុស្សមួយចំនួននៅប្រទេសកម្ពុជាសាទរចំពោះការទទួលបានពានរង្វាន់ជាថ្មីទៀតរបស់កញ្ញាឈឹម ស៊ីថរ ហើយបានស្នើឱ្យតុលាការពិចារណាដោះលែង មេដឹកនាំសហជីពរូបនេះ ដែលកំពុងជាប់ក្នុងពន្ធនាគារពីបទញុះញង់។
អតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ដែលទើបក្លាយជាប្រធានព្រឹទ្ធសភាកាលពីដើមខែមេសានេះ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា អ្នកជ្រុលនិយមដែលចង់ផ្តួលរំលំរដ្ឋាភិបាល មិនអាចទទួលបានគុណធម៌ពីលោកនោះទេ ហើយពួកគេនឹងត្រូវរងការវាយបង្រ្កាបដោយកណ្តាប់ដែក បើហ៊ានក្រោកតវ៉ា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកគង់ សភា បានស្នើសុំលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ឱ្យទូលថ្វាយព្រះមហាក្សត្រសុំការប្រោសប្រទានការលើកលែងទោស ដែលតុលាការប្រទេសកម្ពុជាបានសម្រេចកន្លងមក ដើម្បីអាចវិលត្រឡប់ចូលទៅកាន់ប្រទេសកំណើតវិញ។
ក្រោយមានការរិះគន់ពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គមមួយចំនួន ក្រសួងទេសចរណ៍អះអាងថា ចំនួនភ្ញៀវទេសចរដែលក្រសួងរាប់មានចំនួន២១លាននាក់ដែលធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ ជាចំនួនដងនៃមនុស្សម្នាក់ៗ ដោយសារតែពួកគេបានធ្វើដំណើរទៅច្រើនទីកន្លែងនាពេលនោះ។
អ្នករងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ស្នើតុលាការខេត្តសៀមរាបចាប់ខ្លួនមេក្រុមទាំង២៤នាក់ឱ្យបានឆាប់ និងលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកលុយទាំងនោះឱ្យពលរដ្ឋរងគ្រោះដោះបន្ទុកធនាគារ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា កម្មវិធីបណ្តោះអាសន្នកំពុងត្រូវបានរៀបចំឡើងដោយប្រទេសទាំងពីរ ហើយកាលបរិច្ឆេទមកដល់របស់លោក Wang មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរាប់ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន ៦៤ ករណី ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ចំនួន ៣៧ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨៨ នាក់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតសរុបប្រមាណ ១២.០០០ នាក់។
សហរដ្ឋអាមេរិកជំរុញឱ្យកម្ពុជាមានតម្លាភាពលើគម្រោងព្រែកជីកដែលគាំទ្រដោយចិន ដើម្បីធានាការគ្រប់គ្រងទឹកក្នុងតំបន់ មាននិរន្តរភាពកសិកម្ម និងសន្តិសុខ។ អាមេរិកក៏ជំរុញឱ្យផ្តល់ព័ត៌មានលម្អិតលើគម្រោងនេះផងដែរ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរជិត៥លាននាក់ឬស្មើជិត៥០%នៃពលរដ្ឋខ្មែរសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងទំហំប្រមាណ៥៧ពាន់លានដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available