បងស្រីរបស់លោក កើត សារ៉ាយ អះអាងថា រាល់សកម្មភាពដែលប្អូនប្រុសរបស់អ្នកស្រីធ្វើសុទ្ធសឹងតែដើម្បីការពារយុត្តិធម៌សង្គម និងផលប្រយោជន៍របស់ពលរដ្ឋដែលរងគ្រោះ។
សេចក្តីព្រាងច្បាប់នេះជាច្បាប់ទី ៣ ដែលរដ្ឋាភិបាលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគ្រប់គ្រងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតបន្ថែមទៀត។
ក្រុមយុវជនដែលចូលរួមធ្វើយុទ្ធនាការកោរសក់ និងដូរប្រូហ្វាល់នោះ ខ្លះជាអ្នកសកម្មខាងបរិស្ថាន និងខ្លះទៀត សកម្មក្នុងរឿងសង្គម។
ការលើកឡើងរបស់ក្រុមសកម្មជនទាំងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
គណបក្សឆន្ទៈខ្មែរ ត្រូវគេដឹងថា ជាតំណាងឱ្យគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏សំខាន់មួយ និងកំពុងជាប់គាំងមិនអាចឈរឈ្មោះបោះឆ្នោតបាន ដោយសារកង្វះឯកសារច្បាប់មួយចំនួន។
រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យបង្ហោះគោម និងអុជកាំជ្រួចគ្រប់ប្រភេទក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ និងអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាដែលអាចបង្កឱ្យមានអគ្គិភ័យកើតឡើង ខណៈពេលដែលអាកាសធាតុកំពុងក្ដៅស្ងួតខ្លាំង។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា(CCIM) បានរៀបចំវេទិកាប្រចាំឆ្នាំស្តីពី «ការលើកកម្ពស់ការងារពលរដ្ឋសារព័ត៌មាន និងបណ្តាញអ្នកសារព័ត៌មានឯករាជ្យ» ។
កម្មករកម្មការិនីរោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែរពីផលលំបាកក្នុងការធ្វើការ និងបារម្ភពីផលប៉ះពាល់សុខភាពដោយសារសីតុណ្ហភាពក្នុងរោងចក្រកើនកម្តៅខ្លាំង ស្របពេលដែលអាកាសធាតុឡើងដល់ជិត៤០អង្សា។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា ត្រឹមរយៈពេល១សប្តាហ៍ចុងក្រោយនេះ មន្ត្រីគណបក្សប្រឆាំងចំនួន៦នាក់ ត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុជាក់លាក់ ដែលធ្វើឱ្យការអនុវត្តលទ្ធិប្រជាធិតេយ្យកាន់តែធាក់ថយក្រោយ។
អ្នកជំនាញផ្នែកទន្លេមេគង្គជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទន្លេមេគង្គទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមានចំណាត់ការបន្ទាន់ដោយស្មើភាពគ្នាជុំវិញការហូរចូលនៃសាធាតុគីមីនេះ។
ប្រជាពលរដ្ឋជាង៣០នាក់ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានតវ៉ានៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ស្នើឱ្យអន្តរាគមន៍ករណីក្រុមហ៊ុនមួយបានប្តឹងទប់ស្កាត់មិនឱ្យមន្ត្រីផ្តល់ប្លង់រឹងឱ្យពលរដ្ឋ។
សកម្មជនបរិស្ថានមួយចំនួនរិះគន់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានមួយរូបដែលថាការប្រែប្រួលអាកាសធាតុនៅកម្ពុជាមិនមែនមកពីការកាប់បំផ្លាញព្រៃឈើ ថាជាលេស ដោយសារក្រសួងអសមត្ថភាពក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។
ព័ត៌មានផ្សេងទៀត
No media source currently available