ពិព័រណ៍ 'Angkor Complex' របស់សាកលវិទ្យាល័យ Michigan កំពុងត្រូវបានដាក់បង្ហាញជូនសាធារណជននៅសារមន្ទីរសិល្បៈរបស់សាកលវិទ្យាល័យដ៏ល្បីល្បាញមួយនេះនៅសហរដ្ឋអាមេរិក។ ដោយមានផ្ទាំងគំនូរ រូបភាព រូបសំណាក និងចម្លាក់បុរាណជាង ៨០ ពិព័រណ៍នេះត្រូវបានផ្តួចផ្តើមឡើងដោយសាស្ត្រាចារ្យ Nachiket Chanchani ដោយទទួលបានការសហការពីសិល្បករខ្មែរ និស្សិតនិងស្ថាប័នពាក់ព័ន្ធនានា។ នេះគឺជាលើកដំបូងហើយដែលពិព័រណ៍អំពីប្រទេសកម្ពុជាត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយដាក់បង្ហាញជូនសាធារណជនក្នុងរយៈពេល ៦ខែ គឺចាប់តាំងពីខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០២៤នេះ៕
ពិព័រណ៍របស់សាកលវិទ្យាល័យ Michigan ផ្សព្វផ្សាយអំពីកេរតំណែលសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា

១
ទិដ្ឋភាពទូទៅនៃការតាំងពិព័រណ៍ស្នាដៃសិល្បៈខ្មែរនៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

២
ស្នាដៃសិល្បៈខ្មែរនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៣
ព្រះពុទ្ធយាងគង់រចនាពីផ្ដៅដែលរចនាឡើងដោយសិល្បករ ពេជ្រ សុភាព ត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៤
ស្នាដៃសិល្បៈឈ្មោះថា ‘Dancing Apsara’ ឬអប្សរារាំ ដែលរចនាពីកាំភ្លើងចាស់ៗ ត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៥
ស្នាដៃសិល្បៈ "Full Circle” របស់សិល្បករខ្មែរអាមេរិកាំងអ្នកស្រី Amy Lee Sanford ដែលមានតាំងក្អមចំនួន៤០ជារង្វង់ ត្រូវបានដាក់តាំងពិព័រណ៍នៅសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៦
សាធារណជនម្នាក់កំពុងឈរមើលស្នាដៃសិល្បៈខ្មែរដែលត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៧
រូបថតដៃសាក់ដែលមានសរសេរថា Killing Field ឬវាលពិឃាត ត្រូវបានដាក់តាំងពិព័រណ៍នៅសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៨
ផ្ទាំងគំនូរទាំងនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

៩
ស្នាដៃសិល្បៈខ្មែរទាំងពីរនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១០
រូបថតបង្ហាញពីទេសភាពនៅតំបន់ជនបទក្នុងប្រទេសកម្ពុជាត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១១
ផ្ទាំងគំនូរខ្មែរនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១២
ស្នាដៃសិល្បៈខ្មែរនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១៣
ស្នាដៃសិល្បៈខ្មែរទាំងនេះត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១៤
ផ្ទាំងគំនូរបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)

១៥
ស្នាដៃសិល្បៈឈ្មោះថា Freedom ឬសេរីភាព ដែលរចនាដោយលោក លាង ស៊ីកន ត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃសាកលវិទ្យាល័យ Michigan ក្នុងក្រុង Ann Arbor ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។ (នីណា យ៉េង/វីអូអេ)